Saturday, March 12, 2016
Monday, July 22, 2013
ផលអវិជ្ជមានរបស់មីកញ្ចប់
មីកញ្ចប់ ឬ
មីស្រុសត្រូវបានក្លាយជាអាហារដែលពេញនិយម ជាអាហារដែលយើងចូល
ចិត្តញ៉ាំ ដោយសារវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលក្នុងការចម្អិន
សម្រាប់មនុស្សរាល់គ្នាយកមកទទួលទានជារៀងរាល់ថ្ងៃ ។
ដោយសារតែរសជាតិឈ្ងុយឆ្ងាញ់ និង ភាពងាយស្រួលក្នុងការចំអិន
វាត្រូវបានគេយក
មកជំនួសអាហារដែលផ្តល់ផលល្អចំពោះសុខភាពមនុស្ស។ ក្រៅពីនេះទៀត
វាថែមទាំងអាចផ្តល់គ្រោះថ្នាក់ ដល់សុខភាពអ្នកថែមទៀតផង
ប្រសិនបើអ្នកឧស្សាហ៍ទទួលទានវា ញឹកញាប់ពេកនោះ ។ តាមពិតទៅ
បើញ៉ាំវាលើសពីមួយកញ្ចក់ ក្នុង១ថ្ងៃ អាចប៉ះពាល់ដល់សុខភាព
ព្រោះមីកញ្ចប់ ភាគច្រើនធ្វើពីម្សៅ អង្ករសាលី ៦០-៧០% រីឯខ្លាញ់
១៥-២០% (ផ្សំនៅក្នុងគ្រឿង) ចំណែក ៥-៦% ជាអំបិល និងប៊ីចេង
។ដូច្នេះ រាងកាយទទួលបរិមាណសូដ្យូម លើសពីតម្រូវការ រហូតដល់ទៅ
៥០% ទៅ ១០០% ដែលអាចបង្ករគ្រោះថ្នាក់ដល់តម្រង់នោម
និងធ្វើអោយសម្ពាធឈាម ឡើងខ្ពស់ (លើសឈាម) ទៀតផង ។
វិធីកែខៃ គឺឆុងមី លាយជាមួយពងមាន់ ឬពងទា បន្លែ ឬសាច់ផង ដើម្បីបង្កើនសារធាតុអាហារ និងការពារកុំអោយរាងកាយ ទទួលយកសូដ្យូម ច្រើនហួសហេតុពេក ។ពេលទិញមី គួរជ្រើសយកមីណា ដែលសរសេរផ្លាក នៅកញ្ចប់ថា បន្ថែមសារធាតុអ៊ីយ៉ូដ ជាតិដែក និងវីតាមីន A ។ គួរចៀសវាង ទទួលទានមីឆៅ ព្រោះសរសៃវារីកនៅក្នុងក្រពះ អាចនាំអោយឆ្អល់ពោះ ។អ្វីដែលសំខាន់បំផុត គឺមិនគួរញ៉ាំមី លើសពី១កញ្ចប់ ក្នុង១ថ្ងៃឡើយ ។
ខាងក្រោមនេះ គឺជាមូលហេតុ១០យ៉ាង ដែលអ្នកគួរចៀសវាងធ្វើការទទួលទានមីកញ្ចប់ ប្រសិនបើអាច ៖
១.ទប់ស្កាត់ដល់ការបឺតស្រូបរបស់ពពួកសារធាតុចិញ្ចឹម
សសៃមី អាចរារាំងទៅដល់ ការបឺតស្រូបយក សារធាតុចិញ្ចឹមនៅក្នុងរាងកាយ សម្រាប់កុមារ ដែលមានអាយុក្រោម៥ឆ្នាំ។
២. អាចបង្កអោយមានជំងឺមហារីក

គ្រឿងផ្សំនៅក្នុងមីកញ្ចប់ មានសមាសធាតុម្យ៉ាង ដែលត្រូវបានគេហៅថា Styrofoam និង ត្រូវបានគេស្គាល់ថាវា ជាភ្នាក់ងារដែលបង្កអោយមានជា ជំងឺមហារីកបាន ។ Styrofoam គឺកំទេចជ័រស្នោ ឬអាចហៅបានម៉្យាងទៀតថា Polystyrene។
៣. មានការប្រឈមនឹងការរលូតកូន
ស្ត្រីមានផ្ទៃពោះ ដែលឧស្សាហ៍ធ្វើការញាំមីកញ្ចប់ ក្នុងអំឡុងពេលមានផ្ទៃពោះ គឺអាចមានការប្រឈមនឹង ការរលូត នេះដោយសារតែវាមាន ឥទ្ធិពលជាអវិជ្ជមានទៅដល់ការលូតលាស់របស់គភ៌ ។
៤. ជាប្រភេទអាហារដែលមិនល្អចំពោះសុខភាព
មីកញ្ចប់ គឺជាអាហារដែលសម្បូរទៅដោយសារធាតុ កាបូអ៊ីដ្រាតយ៉ាងច្រើន និង គ្មានវីតាមីន,ជាតិសសៃ និង ជាតិរ៉ែនោះទេ។ នេះជាមូលហេតុ ដែលត្រូវបានគេចាត់ទុកថា មីកញ្ចប់ មិនមែនជាអាហារល្អ ចំពោះសុខភាពឡើយ ។
៥.ជាតិសូដ្យូម (Sodium)
មីកញ្ចប់ គឺជាអាហារម្យ៉ាង ដែលស្តុកទៅដោយជាតិសូដ្យូម ក្នុងកម្រិតដ៏ខ្ពស់។ ការទទួលទាន អាហារដែលមានជាតិសូដ្យូមច្រើនពេក នឹងអាចបណ្តាលអោយអ្នកមានជំងឺ បេះដូង,ដាច់សសៃឈាមក្នុងខួរក្បាល, លើសឈាម និង មានផលរំខានដល់តម្រងនោមផងដែរ ។
៦. មានសមាសធាតុ Monosoduim Glutamate (MSG)
Monosoduim Glutamate (MSG) គឺជាសមាសធាតុ ដែលត្រូវបានគេប្រើដើម្បីបង្កើនរសជាតិក្នុង មីកញ្ចប់នេះ ។ មានមនុស្សមួយចំនួន គឺមានប្រតិកម្មនឹងសារធាតុនេះ ដែលអាចនឹងធ្វើអោយគេមាន អាការៈឈឺក្បាល, ឡើងកន្ទួលក្រហមលើមុខ, មានអារម្មណ៍ឈឺចាប់ និង ក្តៅផ្សា។
៧. លើសទម្ងន់ ឬ ធាត់ជ្រុល
ការញាំមីកញ្ចប់ច្រើនពេក គឺអាចជាមូលហេតុ ដែលនឹងធ្វើអោយអ្នកធាត់បាន ។ នៅក្នុងសសៃមី គឺមានផ្ទុកនូវខ្លាញ់ និង ជាតិសូដ្យូមជាច្រើន ដែលនេះជាមូលហេតុមួយផ្សេងទៀត ដែលនឹងធ្វើអោយជាតិ ទឹកត្រូវស្តុកទុក នៅក្នុងរាងកាយ ហើយវាប្រាកដណាស់ នឹងធ្វើអោយអ្នកក្លាយជាធាត់ ។
៨. ធ្វើអោយការរំលាយអាហារដំណើរការទៅមិនបានល្អ
មីកញ្ចប់ គឺមិនល្អចំពោះប្រព័ន្ធរំលាយអាហារ របស់អ្នកនោះទេ ។ការទទួលទាន មីកញ្ចប់ជាប់ជាប្រចាំ នឹងធ្វើអោយចលនាពោះវៀនមានភាពមិនប្រក្រតី និង បង្កជាអាការៈហើមពោះបាន ។
៩. មានផ្ទុកសារធាតុ Propylene Glycol
ធាតុផ្សំម្យ៉ាងទៀត ដែលមាននៅក្នុង មីកញ្ចប់នេះ ត្រូវបានគេហៅថា Propylene Glycol វាជាសារធាតុម្យ៉ាង ដែលប្រឆាំងនឹងការ កក។ សមាសធាតុនេះ ត្រូវបានគេប្រើ ដើម្បីជួយការពារសសៃមី ពីការស្ងួតរឹង នៅពេលខ្វះជាតិសំណើម ។ផលរំខានរបស់វា គឺវាអាចធ្វើអោយប្រព័ន្ធភាពសាំ របស់រាងកាយមនុស្សចុះខ្សោយ ។ ម្យ៉ាងវិញទៀត វាត្រូវបានបឺតស្រូបចូលទៅក្នុងខ្លួន បានយ៉ាងងាយស្រួល ហើយវានឹង ក្លាយជា មូលហេតុ ដែលនឹងបង្កអោយអ្នកមានជំងឺ បេះដូង,ថ្លើម និង តម្រងនោម។ វាអាចនឹង បង្កអោយមានភាពមិនប្រក្រតី នៅក្នុងតំបន់ទាំងនេះ នៅក្នុងរាងកាយរបស់មនុស្ស ។
១០. រំខានដល់កត្តាមេតាបូលីស (metabolis)
ការញាំមីស្រុសជាប់ជាប្រចាំ នឹងផ្តល់ផលរំខានដល់ ប្រព័ន្ធមេតាបូលីស នៅក្នុងរាងកាយ នេះក៏ដោយសារតែ សមាសធាតុគីមីដែលមាននៅក្នុងនោះមានដូចជា ការបង្កើនរសជាតិ, ភាពញៀន, ពណ៌ និង ការថែរក្សាទុកអោយបានយូរជាដើម ៕
ដោយ៖ សុខភាពយើង

Thursday, May 2, 2013
មើលអត្តចរិតមនុស្សតាមរយៈចំណូលចិត្តផ្សេងៗ
-អ្នកចូលចិត្តសន្សំរបស់ផ្សេង:
ប្រសិនបើអ្នកជាមនុស្សមានចំណូលចិត្តសន្សំនូវរបស់ផ្សេងៗអាចទស្សន៍ទាយ
បានថា ជាអ្នកព្យាយាមស្វែងរកចំណេះដឹងជាច្រើនមករក្សាទុកក្នុងខ្លួន។
ជាមនុស្សចូលចិត្តជួបជុំជជែកគ្នាដើម្បីផ្លាស់ប្តូរគំនិតរីកចម្រើន
ហើយអាចសម្របសម្រួលខ្លួនចូលចុះក្នុងចំណោមមនុស្សគ្រប់ស្ថានការណ៍
ទៀតផង។ ជាមនុស្សពោរពេញទៅដោយគំនិតណែនាំគួរឲ្យយកតម្រាប់តាម
និងចេះធ្វើខ្លួនមានសេចក្តីសុខអាចចាត់ទុកបានថា
ជាមនុស្សម្នាក់មានគំនិតប្រាជ្ញាឈ្លាសវៃកំពូលម្នាក់។
-ចូលចិត្តថតរូបៈ តាមសកម្មភាព បែបនេះយើងអាចទស្សន៍ទាយបានថា មនុស្សនេះអ្នកដទៃពិបាកនឹងឈ្វេងយល់ចិត្តបាន ព្រោះអារម្មណ៍របស់គេមានសភាពដូចជាទឹកសមុទ្រម្តងជោរម្តងនាចមិន នឹងន។ ជាទូទៅគ្មាននរណាម្នាក់អាចទស្សន៍ទាយចិត្តរបស់មនុស្សនេះបានថា ពេលនេះម៉ោងនេះគេមានអារម្មណ៍បែបណាបាននោះឡើយ។ ក៏ប៉ុន្តែការពិតជាមនុស្សមានសន្តានចិត្តល្អចេះជួយយឹតយោង អ្នកទន់ខ្សោយ ជាពិសេសអ្នកដែលនៅជុំវិញកាយ។
-ចូលចិត្តគួរូបភាពៈ អាចពោលបានថា មនុស្សនេះមានចរិតមឹងម៉ាត់ ហើយក៏មិនសូវចាប់អារម្មណ៍ផងដែរថា អ្នកដទៃគេកំពុងគិត ឬមើលមកខ្លួនឯងក្នុងន័យយ៉ាងណានោះដែរ ព្រោះឧត្តមគតិរបស់គេគឺព្យាយាមធ្វើខ្លួនឯងឲ្យបានល្អបំផុតទុកជា ស្រេច។ ជាមនុស្សមានចិត្តឆាប់ទន់ទោរស្របតាមអ្នកដទៃ ពូកែស្រមើស្រមៃ និងមានអារម្មណ៍ស្រាលដូចសំឡីនៅពេលអ្វីមិនត្រូវចិត្តអាចក្រវ ក្រោធដាច់ក្បាលដាច់កន្ទុយក៏ថាបាន។
-ចូលចិត្តមើលភាពយន្តៈ សម្រាប់អ្នកមើលភាពយន្តជាប្រចាំរាល់ថ្ងៃទំនេរនោះ គេជាមនុស្ស ដែលមានសេចក្តីសុខជាមួយនឹងខ្លួនឯងមិនពឹងពាក់ខ្ចីដង្ហើមអ្នកដទៃដក មានគំនិតប្រាជ្ញាផ្តួចផ្តើមល្អៗនិងមានទំនុកចិត្តលើខ្លួនឯង ទើបរាល់ពេលជួបឧបសគ្គមនុស្សនេះរមែងយឺតយោងខ្លួនឯងឆ្លងរួចជានិច្ច ក៏ប៉ុន្តែភាគច្រើនមានចិត្តស្រពាប់ស្រពោន និងកើតរោគអផ្សុក។
-ចូលចិត្តបង្ហាញម៉ូតៈ តាមរូបភាពនេះយើងអាចពោលបានថា ជាមនុស្សចេះរៀបចំគម្រោងជីវិតរបស់ខ្លួន និងដឹងថា ខ្លួនឯងមានសមត្ថិភាពប៉ុនណាអាចធ្វើអ្វីដែលមិនហួសមាឌ។ ជាមនុស្សមានមោទនភាពសម្រាប់អ្វីដែលខ្លួនឯងមានចេះទទួលយកគំនិតយោបល់ របស់អ្នកដទៃមិនអាត្មានិយម។ ចំណុចសំខាន់រាល់ពេលធ្វើកិច្ចការទាំងឡាយមនុស្សនេះតែងពិចារណាយ៉ាង ម៉ត់ចត់ គិតមុនទើបគួរតាមក្រោយ។
-ចូលចិត្តលេងកីឡាៈ ចំណែកអ្នកមានចំណូលចិត្តលេងកីឡារាល់ពេលទំនេរជាមនុស្ស មានគំនិតស្រស់ស្រាយ រីករាយអាចចូលក្នុងចំណោមមនុស្សទូទៅបានដោយមិនពិបាក។ជាមនុស្ស ចូលចិត្ត សម្លឹងមើលពិភពលោកក្នុងផ្លូវល្អ មិនប្រព្រឹត្តលើផ្លូវណាមួយដែលនាំឲ្យខ្លួនឯង និងអ្នកដទៃកើតទុក្ខព្រួយ និងមានការទទួលខុសត្រូវច្បាស់លាស់ ហ៊ានគិតហ៊ានសម្រេចចិត្ត។ ដោយមូលហេតុនេះហើយ ទើបភាគច្រើនមនុស្សនេះ ធ្វើការងារទទួលទានជោគជ័យច្រើនជាងបរាជ័យ។
-ចូលចិត្តរឿងបច្ចេកវិទ្យាៈជា មនុស្សមានទឹកចិត្តជាមួយអ្នកដទៃ មិនចូលចិត្តវាយឬក ក្រអឺតក្រទមមើលងាយមើលថោកអ្នកដទៃ ហើយបើមានចំណេះមិនសូវអួតក្អេងក្អាងឲ្យអ្នកដទៃស្តាប់ ឬកោតក្រែង។ ជាទូទៅមនុស្សនេះ ស្វះស្វែងរកអ្វីថ្មីៗដើម្បីភាពរីកចម្រើនខាងចំណេះដឹងដល់ ខ្លួនឯងជានិច្ច។ ជាមនុស្សចូលចិត្តសប្បាយរីករាយចូលក្នុងចំណោមមនុស្សទូទៅបានងាយ ទៀតផង។
-ចូលចិត្តដើរកម្សាន្តៈតាមចរិតឬ កពាបែបនេះអាចបញ្ជាក់បានថា ជាមនុស្សមានការជឿជាក់លើជំសមត្ថភាពខ្លួនឯងទៀតផង។ មនុស្សនេះជាទូទៅតែងរក្សាបាននូវឥរិយាបថស្ងៀមស្ងាត់មិនចូលចិត្តរ ញុំារញ៉ូវជាមួយអ្នកដទៃ ហើយក៏មិនសូវបង្ហាញពីគំនិតផ្ទាល់ខ្លួនឲ្យនរណាបានស្តាប់ផងដែរ។ ជាមនុស្សរៀបឬកពាបានសមរម្យ ហើយក៏ជាទីពឹងរបស់អ្នកដទៃក្នុងពេលគ្រាមានអាសន្នផងដែរ៕
មើលផងដែរ៖

ចរិកលក្ខណៈឧក្រិដ្ឋជន
១០០វីធីដែលធ្វើឲ្យគេដឹងថាយើងជាហ្គេយ៍
៥គន្លឹះដើម្បីឲ្យក្លាយជាខ្មាំងដៃឆៅ
Sunday, March 3, 2013
表白 by 蕭亞軒(Elva Hsiao)
我一直很有自信 平常不怕說出口
但在你身邊時候 突然感覺好害羞
Boy u make me so shy
everytime u walk by
怎麼我會變這樣 身體不聽我的
從沒有過這感覺 情緒失去控制
Don't know what u do to me
I just know it feels right
never felt this way like
im outta control
不知道 不知道 為什麼 對你說
喜歡你 說不出口
好想跟你表白 好想跟你表白
為什麼 為什麼 不知道 怎麼說
喜歡你 說不出口
好想跟你表白 好想跟你表白
我一直很有自信 平常不怕說出口
但在你身邊時候 突然感覺好害羞
Boy u make me so shy
everytime u walk by
怎麼我會變這樣 身體不聽我的
從沒有過這感覺 情緒失去控制
Don't know what u do to me
I just know it feels right
never felt this way like
im outta control
不知道 不知道 為什麼 對你說
喜歡你 說不出口
好想跟你表白 好想跟你表白
為什麼 為什麼 不知道 怎麼說
喜歡你 說不出口
好想跟你表白 好想跟你表白
girl:Hey boy! How ya doin
Boy:Wussup girl! I'm doin good
girl:想要告訴你件事情 I don't know if I should
Boy:沒有關係說吧 不要想太多啦
girl:我要讓你知道 that I wanna be your girl
一直想要問你 想不想 rock my world
Boy:Wah! 怎麼這樣! 你打動我的心
我整個 feel like I'm outta control
不知道 不知道 為什麼 對你說
喜歡你 說不出口
好想跟你表白 好想跟你表白
為什麼 為什麼 不知道 怎麼說
喜歡你 說不出口
好想跟你表白 好想跟你表白
好想跟你表白 好想跟你表白
好想跟你表白 好想跟你表白
Saturday, March 2, 2013
Wednesday, February 20, 2013
សម័យចិនបុរាណ រាជ្យវង្សសាង (១៧០០-១០៤៦ មុនគ.ស.)
រាជ្យវង្សសាង រឺ អ៊ីន
កំណត់ត្រាដែលបានសរសេរមុនគេបង្អស់ពីអតីតកាលរបស់ចិនមកទល់ឥឡូវបានរកឃើញកាលបរិច្ឆេទពីរាជ្យវង្សសាង នៅប្រហែលសតវត្សទី១៣មុនគ.ស. ហើយយកបានពីទំរង់នៃអក្សរចារឹកនៃការព្យាករពីអនាគតកត់ត្រាលើឆ្អឹង រឺ សំបកសប្បីសត្វដែលក៏អាចហៅផងដែរថាឆ្អឹងទំនាយ ។ ការរកឃើញខាងបុរាណវត្ថុដែលផ្ដល់នូវតឹកតាងនៃវត្តមានរបស់រាជ្យវង្សសាង ១៦០០-១០៤៦ មុនគ.ស.ត្រូវបានចែកចេញជាពីរឈុត ។
ឈុតទីមួយពីដើមសម័យរាជ្យវង្សសាងដែលមកពីប្រភពដើមនៅឯអឺលីកាង(Erligang)ឋិត នៅក្នុងជិងចូវ(Zhengzhou)និងសាងឆឹង(Shangcheng) ។ ឈុតទីពីរពីចុងរាជ្យវង្សសាង រឺ សម័យអ៊ីន(Yin)ដោយប្រកបទៅដោយតួសេចក្ដីដ៏ច្រើននៃសំណេរឆ្អឹងអាថ៌កំបាំង ។ អានយ៉ាង(Anyang)ស្ថិតក្នុងខេត្តហឺណាន(Henan)នាសម័យថ្មីនេះត្រូវបានអះអាងថាជារាជធានីចុងក្រោយ ក្នុងចំណោមរាជធានីសាងទាំងប្រាំបួន (១៣០០-១០៤៦ឆ្នាំមុនគ.ស.) ។ រាជ្យវង្សសាងមានមហាក្សត្រ ៣១អង្គពីស្ដេចថាងដល់ស្ដេចចូវ ។ នៅក្នុងសម័យនេះ ប្រជាជនចិនបានគោរពបូជាទេព្ដាផ្សេងៗដូចជា ទេព្ដាអាកាសធាតុនិងទេព្ដាមេឃហើយនិងទេព្ដាជាន់ខ្ពស់ដែលមាននាមថាសាងទី(Shangdi)ជាទេព្ដាគ្រប់គ្រងលើទេព្ដាដ៏ទៃទៀត ។ ទេព្ដាទាំងនោះជាអ្នករស់នៅកំឡុងរាជ្យវង្សសាងដែលបានជឿថាជាបុព្វការីជន ឪពុកម្ដាយនិងដូនតារបស់ពួកគេបានក្លាយជាទេព្ដា នៅពេលពួកគាត់ស្លាប់ហើយបុព្វការីជនរបស់ពួកគេនោះចង់អោយមានគេបូជាខ្លួនដូចទេព្ដាដែរ ។ គ្រួសារនីមួយៗបានគោរពបូជាបុព្វបុរសរៀងៗខ្លួន ។
ប្រហែលជា១៥០០ឆ្នាំមុនគ.ស. ពួកចិនបានចាប់ផ្ដើមប្រើឆ្អឹងទំនាយ ដែលបានសរសេររួចទៅទស្សន៍ទាយព្យាករណ៍អនាគត ។ នៅសម័យមួយនៃរាជ្យវង្សចូវ (ប្រហែល ១១០០ឆ្នាំមុនគ.ស.) ប្រជាជនក៏គោរពបូជាអធិធម្មជាតិមួយដែរ ដែលហៅថាធាន(Tian) ត្រូវបានបកប្រែជាសាមញ្ញថាឋានលើ(មេឃ)។ ដូចគ្នានឹងសាងទីដែរ ឋានលើបានគ្រប់គ្រងលើទេព្ដាទាំងអស់ហើយឋានសួគ៌ក៏បានសម្រេចថានរណានឹងគ្រប់គ្រងប្រទេសចិនស្ថិត នៅក្រោមអំនាចទេវរាជ ។ ព្រះមហាក្សត្រអាចគ្រប់គ្រងបានដរាបណាទ្រង់មានអំនាចទេវរាជ ។ គេមានជំនឿថាអធិរាជ រឺ អធិរាជនីបានបាត់បង់នូវអំនាចទេវរាជនៅពេលដែលគ្រោះធម្មជាតិបានកើតឡើងយ៉ាងច្រើនហើយ ពេលនោះជាការពិតទៅទៀត ព្រះមហាក្សត្រក៏លែងមានការខ្វល់ព្រះទ័យទៅលើប្រជារាស្ត្របានធ្វើអោយឃើញជាក់ស្ដែងឡើង ។ ដោយការឆ្លើយតបមកវិញ គ្រួសាររាជ្យវង្ស នឹងត្រូវបានផ្ដួលរំលំហើយរាជ្យវង្សថ្មីនឹងកាន់កាប់បន្តនិងទទួលបានអំណាចទេវរាជជំនួសវិញ ។
កំណត់ត្រានៃមហាប្រវត្តិវិទូ ថ្លាថ្លែងថារាជ្យវង្សសាងបានប្ដូររាជធានីប្រាំមួយលើក ។ ជាចុងក្រោយ(ហើយសំខាន់បំផុត)ប្ដូរទៅអ៊ីន(Yin)នៅឆ្នាំ១៣៥០មុនគ.ស.ដែលនាំមកដល់យុគមាសនៃរាជវង្សនេះ ។ ពាក្យថារាជ្យវង្សអ៊ីន(Yin)មានន័យដូចនឹងរាជ្យវង្សសាងក្នុងប្រវត្តិសាស្ត្រដែរ ទោះបីយ៉ាងណាពាក្យនេះត្រូវបានប្រើជាចុងក្រោយហើយកាន់តែច្បាស់ឡើងនៅពាក់កណ្ដាលនៃសម័យរាជ្យវង្សសាងចុងក្រោយបង្អស់ ។
ប្រវត្តិវិទូចិន ដែលបានរស់នៅសម័យក្រោយៗមកទៀតទម្លាប់ធ្វើការកត់សំគាល់លើរាជ្យវង្សមួយដែលបន្តពីរាជ្យវង្សមួយទៀត ក៏ប៉ុន្តែស្ថានភាពនយោបាយជាក់ស្ដែង ក្នុងប្រទេសចិនដើមដំបូងត្រូវបានដឹងថាមានការស្មុគស្មាញមែនទែន ។ ដោយហេតុនេះហើយ តាមអ្នកប្រាជ្ញនៃប្រទេសចិនខ្លះអោយយោបល់ថាសៀហើយនិងសាងប្រហែលជាសំដៅទៅ លើអង្គការនយោបាយពីរដែលមានដំណាលៗគ្នា ក៏ដូចជា ចូវដំបូងឡើយត្រូវបានដឹងថាមានវត្តមាន ក្នុងសម័យតែមួយនឹងសាងដែរ ។ កំណត់ត្រាសរសេរដៃបានរកឃើញនៅអានយ៉ាង(Anyang)អះអាងនូវវត្តមាននៃរាជ្យវង្សសាង ។ ក៏ប៉ុន្តែ អ្នកប្រាជ្ញបស្ចឹមប្រទេសជារឿយៗស្ទាក់ស្ទើរដោយឯកភាពជាបណ្ដោះអាសន្នរួមគ្នា ដោយទទួលស្គាល់តាមកំណត់ត្រាអានយ៉ាងដែលថាមានរាជ្យវង្សសាង ។ ឧទាហរណ៍ ការស្វែងរកបុរាណវត្ថុនៅឯសានស៊ិងតួយ(Sanxingdui)បានផ្ដល់ជាគំនិតថាអរិយធ៌មបច្ចេកទេស ដែលបានរីកចំរើនមិនដូចវប្បធ៌មអានយ៉ាងទេ ។ តឹកតាងមិនអាចសន្មតបាននៅក្នុងការផ្ដល់អោយដឹងថាតើអាណាចក្រសាងលាតសន្ធឹងពីអានយ៉ាងចម្ងាយប៉ុន្មាននោះទេ ។ សម្មតិកម្មដែលនាំអោយថាអានយ៉ាងត្រូវបានគ្រប់គ្រងដោយរាជ្យវង្សសាងដដែលនោះ គឺនៅក្នុងប្រវត្តិសាស្ត្រផ្លូវការមានដូចគ្នានិងបានធ្វើពាណិជ្ជកម្មជាមួយនឹងតំបន់ដែលមានការតាំងនៅ នៃវប្បធ៌មផ្សេងៗដ៏ទៃទៀតជាច្រើនក្នុងតំបន់ បច្ចុប្បន្នសំដៅលើប្រទសចិនភាគខាងក្នុង រឺក៏ ភូមិភាគកណ្ដាល ។
អត្ថបទទាក់ទង៖
សម័យចិនបុរាណ រាជ្យវង្សសៀ (២១០០ - ១៦០០ មុនគ.ស.)

Tuesday, February 19, 2013
សម័យចិនបុរាណ រាជ្យវង្សសៀ (២១០០ - ១៦០០ មុនគ.ស.)
រាជ្យវង្សសៀនៃប្រទេសចិន (ពីប្រ.២១០០ ដល់ ប្រ. ១៦០០ មុនគ.ស.)គឺជារាជ្យវង្សដំបូងគេបង្អស់ដែលបានពិព៌ណនាក្នុងកំណត់ត្រាប្រវត្តិសាស្ត្របុរាណដូចជា កំណត់ត្រានៃមហាប្រវត្តិវិទូនិងកាលប្បវត្តិឫស្សី ។
ទោះបីជាមានការមិនឯកភាពថា តើរាជ្យវង្សនេះមាន រឺ អត់ អោយប្រាកដក៏ដោយ ក៏មានភស្តុតាងខាងបុរាណវត្ថុខ្លះបង្ហាញថាមានវត្តមាននៃរាជ្យវង្សនេះដែលអាចទៅរួច ។ អ្នកប្រវត្តិវិទូស៊ឺម៉ា ឈាន(Sima Qian) (១៤៥-៩០ មុនគ.ស.)ដែលជាអ្នកកត់ត្រាស៊ឺជី(Shiji) រឺក៏ កំណត់ត្រានៃមហាប្រវត្តិវិទូហើយនិងកាលប្បវត្តិដែលបានហៅថាកាលប្បវត្តិឫស្សីចុះកាលបរិច្ឆេទការកកើតនៃរាជ្យវង្សសៀកាលពី៤២០០ឆ្នាំមុន ក៏ប៉ុន្តែកាលបរិច្ឆេទនេះមិនទាន់ជាក់លាក់នៅឡើយ ។. អ្នកបុរាណវត្ថុភាគច្រើនឥឡូវនេះបានភ្ជាប់រាជ្យវង្សសៀទៅនឹងកំណាយ នៅឯអឺលីធូ(Erlitou)ក្នុងខេត្តហឺណាន(Henan)ភាគកណ្ដាល ជាកន្លែងដែលចង្ក្រានរំលាយសំរិទ្ធិមួយតាំងពីប្រហែល២០០០ឆ្នាំមុនគ.ស.ត្រូវបានជីកកកាយឃើញ ។
សញ្ញាណសំគាល់ដំបូងដែលបានមកពីសម័យនេះបានរកឃើញលើគ្រឿងស្មូននិងសំបកខ្ចៅខ្យងត្រូវបានគិតថាជាដូនតា នៃតួអក្សរចិនសម័យទំនើបនេះ ។ជាមួយគ្នាកំណត់ត្រាដ៏ច្បាស់លាស់តិចតួចដែលត្រូវគ្នានឹងឆ្អឹងទំនាយរាជ្យវង្សសាង រឺក៏ ការសរសេរលើភាជន៍សំរិទ្ធិរាជ្យវង្សចូវ សម័យរាជការសៀនៅតែអាចយល់បានតិចតួចនៅឡើយ ។
តាមរយៈទេវកថា រាជ្យវង្សនេះបានបញ្ចប់នៅប្រហែល១៦០០ឆ្នាំមុនគ.ស. ជាលទ្ធផលមួយនៃសមរភូមិមិងធាវ ។

Thursday, February 14, 2013
The Harlem Shake part1 video
ចាប់ផ្ដើមនាំគ្នាជប់លៀង :D បើអផ្សុក ត្រូវ Harlem Shake
Everyone Is Doing The Harlem Shake Huge Compilation
best of The Harlem Shake Huge Compilation
Harlem Shake (Radio Station Edition)
Harlem Shake v4 (Firefighter Edition)
The Harlem Shake - Gamer Office Version
The Harlem Shake - Life Teen Style
The Harlem Shake (Atlantic Version)
The Harlem Shake (Korean Version)
The Harlem Shake V6
The Harlem Shake v7
The Harlem Shake v74 (Official College Edition)
The Harlem shake. Sexy schoolgirl edition_ (BreakingMaas at Maastricht University Library)
The Harlem Shake
ក្មេងប្រុសអាយុ14ឆ្នាំសម្លាប់ក្មេងស្រីអាយុ8ឆ្នាំប្លន់យកក្រវិល
កំពត ៖
មានករណីមនុស្សឃាតនឹកស្មានមិនដល់មួយ ដែលក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវបានក្លាយជាអ្នកទោស
បន្ទាប់ពីលួងលោមក្មេងស្រីអាយុ៨ឆ្នាំម្នាក់
ដោះយកក្រវិលមាស១គូរទំងន់២ហ៊ុន ហើយរុញក្មេងស្រីរងគ្រោះទម្លាក់ទឹកពីលើស្ពានដៃព្រែកមួយស្ថិតក្នុងភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ដើម្បីសម្លាប់បំបិទដាន។
ចំពោះករណីនេះមុនដំបូងក្រុមគ្រួសារយល់ថា
ក្មេងស្រីរងគ្រោះស្លាប់ដោយសារលង់ទឹក
ប៉ុន្តែព្រោះតែបាត់ក្រវិលរួមនឹងស្លាកស្នាមរបួសខ្លួនប្រាណផងនោះ
ទើបសមត្ថកិច្ចយល់ថា ជាអំពើឃាតកម្ម
ទើបស្រាវជ្រាវក៏ឈានទៅឃាត់ខ្លួនបានឃាតកនៅថ្ងៃដដែលតែម្តង ដោយហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីចន្លោះម៉ោង៩ទៅម៉ោង១០ព្រឹក ថ្ងៃទី១២ កុម្ភៈ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារកុមារីរងគ្រោះឱ្យដឹងថា នៅវេលាម៉ោង៩ព្រឹកនោះម្តាយនាងបានប្រើឱ្យទៅទិញកាពិមកស្លនៅផ្ទះ តៀមមួយក្នុងភូមិ ។ ពេលនាងចេញមកពីផ្ទះ ត្រូវបានកុមារាជាជនសង្ស័យឌុបកង់ចេញទៅជាមួយ លុះដល់ម៉ោង១០ព្រឹកក៏មានអ្នកភូមិឆោឡោ ព្រោះប្រទះឃើញសពកុមារីនៅមាត់ព្រែកក្បែរស្ពាន ដោយក្បាលធ្លាក់ទៅក្នុងទឹក ដងខ្លួននៅលើច្រាំង ។ ពេលនោះអ្នកភូមិក៏បានផ្តល់ដំណឹងទៅក្រុមគ្រួសារ លុះក្រុមគ្រូសារឪពុកម្តាយមកដល់កន្លែងកើតហេតុ លើកសពឡើងឃើញមានស្នាមជាំត្រង់ក និងបាត់ក្រវិលមាសនៅត្រចៀក ក៏រាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យសព ។
លោកគង់ សុខន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ក្រោយពីមានរបាយការណ៍ពីអធិការនគរបាលស្រុកទឹកឈូជុំវិញករណីសព កុមារីខាងលើ កម្លាំងការិយាល័យនគរបាលបច្ចេកទេសបានចុះទៅពិនិត្យសព ហើយសន្និដ្ឋានថា មិនមែនស្លាប់ដោយលង់ទឹកទេ គឺស្លាប់ដោយការសម្លាប់យ៉ាងពិតប្រាកដ ពីព្រោះនៅលើដងខ្លួនកុមារីរងគ្រោះមានស្នាមជាំក និងបាត់ក្រវិលមួយគូ ។ លុះសមត្ថកិច្ចធ្វើការស្រាវជ្រាវក៏ឈានទៅឃាត់ខ្លូនក្មេងប្រុស ឈ្មោះ ឃាង សុវណ្ណរ៉ា អាយុ១៤ឆ្នាំ ដែលឌុបកុមារីទៅទិញកាពិនោះនៅវេលាម៉ោង៦ល្ងាចថ្ងៃដដែលនាំមក កាន់ស្នងការដ្ឋានដើម្បីសាកសួរ ។
សមត្ថកិច្ចការិយាល័យស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ណ បូរមី អាយុ៨ឆ្នាំ ដោយឡែកជនសង្ស័យជាឃាតកដៃដល់មានឈ្មោះ ឃាង សុវណ្ណរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស។ រវាងឃាតកនិងជនរងគ្រោះមានទីលំនៅក្នុងភូមិត្រពាំងកញ្ឆែត ឃុំត្រពាំងកញ្ចែត ស្រុកទឹកឈូ ខេត្តកំពត។ ប៉ូលិសបានបញ្ជាក់ថាជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលា ម៉ោ១៨ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣នៅចំណុចភូមិ ឃុំ ខាងលើ ក្រោយពីគេបានធ្វើសកម្មភាព ប្រមាណ៨ម៉ោង។
ប៉ូលិសបន្តថា អំពើឃាតកម្មនេះអាចកើតឡើងក្នុងចន្លោះម៉ោង៩ទៅ១០ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចស្ពានទឹកម៉ា ក្នុងភូមិ ឃុំ ខាងលើ ហើយករណីនេះផ្តើមឡើងព្រោះតែក្មេងប្រុសចង់បានក្រវិលមាស២ហ៊ុន ប៉ុណ្ណោះ។
តាមមន្ត្រីប៉ូលិសឱ្យដឹងថា ដំបូងក្មេងប្រុសនេះបដិសេធពុំព្រមទទួលកំហុសដែលខ្លួនបានប្រព្រឹត្ត ទេ តែក្រោយពីសាកសួរតាមនីតិវិធីរួចមក ក៏បានសារភាពប្រាប់សមត្ថកិច្ចដោយត្រង់ថា ខ្លួនពិតជាសម្លាប់កុមារីដោយច្របាច់កដោះយកក្រវិលមួយគូ រួចរុញទម្លាក់ពីលើស្ពានដៃព្រែកប្រាកដមែន ។ ក្រវិលដែលខ្លួនដោះយកនោះ បានប្រគល់ឱ្យម្តាយខ្លួនទុកម្ខាង ឯម្ខាងទៀតខ្លួនលក់បាត់ទៅហើយ ។ ដំបូងសមត្ថកិច្ចទៅយកក្រវិលពីម្តាយបានតែមួយចំហៀងទេ លុះក្រោយមកទើបឈានទៅយកពីកន្លែងជនសង្ស័យទៅលក់នោះបានមួយចំហៀង ទៀត ។
បច្ចុប្បន្នក្មេងប្រុសជាឃាតកត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធីច្បាប់ ដោយឡែកសពក្មេងស្រីរងគ្រោះបន្ទាប់ពីជំនាញបានពិនិត្យរួចរាល់ ក៏ប្រគល់ជូនទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ក្មេងប្រុសអាយុ១៤ឆ្នាំ រំលោភក្មេងស្រីអាយុ៨ឆ្នាំបានសម្រេច
កំពង់ស្ពឺៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់
ត្រូវនគរបាលប៉ុស្តិ៍ខ្ទុំក្រាំងធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារម្សិលមិញ
ពីបទចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំ
ក្នុងផ្ទះបានសម្រេចកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា។
មន្ត្រី ប៉ុស្តិ៍ខ្ទុំក្រាំងប្រាប់ថា ក្មេងប្រុសជាប់សង្ស័យឈ្មោះ ឃឹម វិច្ឆិកា ហៅ សុខ នៅ អាយុ១៤ឆ្នាំ រស់នៅភូមិថ្លុករាំង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង បានចាប់រំលោភក្មេងស្រីរងគ្រោះនៅក្នុងផ្ទះខ្លួនរហូតបានសម្រេច កាលពីម៉ោង៨កន្លះព្រឹកថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីលេងបិទពួនចប់ ហើយនៅក្នុងផ្ទះតែពីរនាក់។
លោក ហែម ផាន អធិការរងនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ឪពុកម្តាយ កុមារីរងគ្រោះ អាយុ៨ឆ្នាំ រស់នៅភូមិកើតហេតុ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចស្រុក បន្ទាប់ពីកូនរៀបរាប់ប្រាប់ ខណៈនាងមានធ្លាក់ឈាមតាមប្រដាប់ភេទមិនបាត់។
លោក សន្និដ្ឋានថា ក្មេងប្រុសអាចមានផែនការត្រៀមទុកមុន ហើយរកឱកាសដើម្បីចាប់បង្ខំក្មេងស្រីរំលោភរហូតទាល់តែបានសម្រេច។
លោកបន្តថា៖ «សមត្ថកិច្ចក៏ចុះឃាត់ខ្លួនក្មេងប្រុសមកសាកសួរនៅថ្ងៃបន្ទាប់ ដោយជននេះសារភាពថា ពិតជាបានរំលោភក្មេងស្រីនេះមែន។ ហេតុនេះ នៅថ្ងៃអង្គារយើងក៏បញ្ជូនក្មេងជាប់សង្ស័យនេះទៅកាន់ តុលាការខេត្ត ដើម្បីកាត់ទោសតាមច្បាប់»។ ក្រុមគ្រួសារជនជាប់ចោទ និងជនរងគ្រោះមិនអាចទាក់ទងបញ្ជាក់រឿងនេះបានទេពីម្សិលមិញ៕
ដោយ៖ ភ្នំពេញប៉ុស្តិ៍

Tuesday, January 29, 2013
新年快樂 - J-Star (拜年+恭禧恭禧 +恭禧发财)
正月初一頭一天
家家戶戶過新年
大街小巷懸燈彩
炮竹響連天
七個隆咚鏘咚鏘
炮竹響連天
小妹過年真高興
換上新鞋穿新衣
從頭到腳打扮好
上街去拜年
七個隆咚鏘咚鏘上街去拜年
七個隆咚鏘咚鏘上街去拜年
七個隆咚七個隆咚
七個隆咚
七個隆咚鏘咚鏘
七個隆咚鏘咚鏘七個隆咚鏘咚鏘咚鏘咚鏘
七個隆咚鏘咚鏘上街去拜年
恭喜恭喜恭喜你呀
恭喜恭喜恭喜你
恭喜恭喜恭喜你呀
恭喜恭喜恭喜你
每條大街小巷每個人的嘴裡
見面第一句話就是恭喜恭喜
恭喜恭喜恭喜你呀
恭喜恭喜恭喜你
冬天已到盡頭真是好的消息
溫暖的春風就要吹醒大地
恭喜恭喜恭喜你呀
恭喜恭喜恭喜你
恭喜恭喜恭喜你呀
恭喜恭喜恭喜你
恭喜恭喜恭喜你呀
恭喜恭喜恭喜你
皓皓冰雪溶解眼看梅花吐蕊
漫漫花葉落了聽到一聲雞鳴
恭喜恭喜恭喜你呀
恭喜恭喜恭喜你
經過多少困難經歷多少磨煉
多少心兒盼望春天的消息
恭喜恭喜恭喜你呀
恭喜恭喜恭喜你
恭喜恭喜恭喜你呀
恭喜恭喜恭喜你
大街小巷每個人的嘴裡
第一句話
冬天到了盡頭就要吹醒大地
冰雪溶解梅花吐蕊聽到一些氣體
恭喜恭喜恭喜你
恭喜呀恭喜發呀發大財
好運當頭壞運呀永離開
恭喜呀大家黃金裝滿袋
眉花眼笑得意呀又開懷
冬冬搶冬冬搶冬冬搶冬搶冬搶
發了財呀大家忙又忙
買了汽車造洋房
家家都好風光
喝一杯酒來喝一杯酒
家家戶戶多風光
恭喜呀恭喜發呀發大財
好運當頭壞運呀永離開
恭喜呀大家萬事都愉快
從今以後有福呀沒悲哀
冬冬搶冬冬搶冬冬搶冬搶冬搶
冬冬搶冬冬搶冬冬搶冬搶冬搶
齊唱恭喜發財
眼看富貴一起來
Sunday, January 13, 2013
ចំនេះដឹងផ្នែក A.I
Artificial intelligences ( A.I )
គឺជាម៉ាស៊ីនដ៏វៃឆ្លាតមួយដែលជាមែកធាងរបស់វិទ្យាសាស្ត្រកុំព្យូទ័រហើយជាការបង្កើតដោយមានគោលបំណង។ វាអាចធ្វើត្រាប់តាមមនុស្ស
និងចាប់យកព័ត៌មានដែលវាទទួលបានថ្មីៗ ហើយធ្វើការគិតដោយស្វ័យប្រវត្តិ
វាអាចមានអារម្មណ៍ដូចជាមនុស្ស មានស្រលាញ់ មានស្អប់ ចេះខឹង ចេះលេង សឹងតែថា
៩៩% ដែលវាដូចទៅនឹងមនុស្ស។ តែដោយសារបច្ចេកវិជ្ជាបច្ចុប្បន្ន នៅមានកំរិត
ទើបការស្រាវជ្រាវនេះ ទាមទាឲ្យអ្នកដែលមានសមត្ថភាពខ្ពស់ ធ្វើការស្រាវជ្រាវ
សាកល្បង ព្រមទាំងធ្វើការយ៉ាងសកម្មក្នុងពេលនេះ។
Wednesday, January 9, 2013
Monday, January 7, 2013
និយាយពីការពឹងគេទិញទំនិញអនឡាញ (Online shopping)
និយាយពីវានេះ ខ្ញុំដូចជាចាប់អារម្មណ៍ណាស់ គឺចាប់អារម្មណ៍តាំងពី ឆ្នាំ២០០៤មកម៉្លេះ។
ថ្មីៗនេះមានគេអាចជួយទិញទំនិញឲ្យយើងបាន ទោះជាយើងមិនអាចទិញខ្លួនឯងបានក្ដី ប៉ុន្តែគេនឹងជួយ ដោយយើងគ្រាន់តែចំនាយថ្លៃពន្ធ និងការដឹក (ទំងន់ថ្លឹង) ព្រមទាំងតំលៃទំនិញដែលយើងចង់ទិញនោះប៉ុណ្ណោះ។
លក្ខ័ខ័ណ្ឌងាយស្រួល ប៉ុន្តែទំនិញដែលយើងចង់ទិញមកនោះ អាចនឹងមិនត្រូវល័ក្ខខ័ណ្ឌអ្នកដែលជួយទិញយើង ដូចជាៈ
ទី១. ប្រវែង
ទី២. ទំងន់ (ថ្លៃថ្លឹង)
ទី៣.ថ្លៃដឹក (Shipping)
ទី៤. រយៈពេលរង់ចាំ
-ប្រវែង គឺមានទំនិញខ្លះ និងរបស់អេឡិចត្រូនិចធំៗ ដូចជាកាមេរ៉ា កែវយឹត តេលេទស្សន៍ព្រោះរបស់ទាំងអស់នោះ វាមកជាមួយនឹងជើងទម្រ ហើយជើងទម្ររបស់វាវែង គឺទាមទារឲ្យមានការវិចខ្ចប់ត្រឹមត្រូវ ដាក់ក្នុងប្រអប់រឺឡាំងជាដាច់ខាត។ បញ្ហាត្រង់ថាប្រវែងរបស់វាវែងពេក និងមិនត្រូវតាមទំហំដែលអ្នកជួយទិញផ្ដល់ឲ្យ។
ភាគច្រើនប្រវែងដែលគេផ្ដល់ឲ្យនោះ មានប្រវែងត្រឹម 25អ៊ីង រឺស្មើនឹង63,5 សង់ទីម៉ែត្រ។
-ទំងន់ របស់ទំនិញ និងសំភារៈមួយចំនួនសុទ្ធតែមានប្រអប់ និងការវិចខ្ចប់ ពេលដែលយើងមើល ការពិពណ៌នារបស់គេ គេមិនទាន់បានសរុបជាមួយនឹងការវិចខ្ចប់នៅឡើយនោះទេ ហើយបញ្ហា ដែលយើងជួបគឺទំងន់ ហើយទំងន់ធ្ងន់ពេក យើងក៏ត្រូវបង់ថ្លៃថ្លឹងច្រើនដែរ។ ប្រសិនបើទំនិញរបស់យើងទំងន់ ពី៥ ទៅ១០គីឡូនោះ ដូច្នេះ បើគេគិតថ្លៃ១គីឡូ២០ដុល្លារ នោះប្រាក់ដែលយើងត្រូវចំនាយគ្រាន់តែថ្លៃថ្លឹងមួយ ត្រូវចំនាយពី១០០ដុល្លារ ទៅ២០០ដុល្លាររួចបាត់ទៅហើយ ដោយមិនទាន់គិតថ្លៃទំនិញដើម ដែលយើងចង់ទិញផង។
- ថ្លៃដឹក (Shipping) នោះ មានរបស់ខ្លះភាគច្រើនគឺដឹកឲ្យដោយមិនគិតលុយ ប៉ុន្តែដោយកន្លែង និងរបស់ខ្លះទៀត អាចនឹងគិតលុយទៅតាមប្រទេស និងមធ្យោបាយដឹកជញ្ជូន។ ប្រសិនបើគេយកថ្លៃដឹក ឧទាហរណ៍ ៖៤០ដុល្លារ នោះយើងនឹងចំនាយបន្ថែមទៀត ទៅលើថ្លៃដឹក ហើយបូកនឹងតំលៃទំនិញដើម បូកនឹងថ្លៃថ្លឹង។
- រយៈពេលរង់ចាំ គឺយើងត្រូវរង់ចាំទំនិញរបស់យើងដែលនឹងកំពុងតែដឹក ឆ្លងទ្វីប រឺឆ្លងប្រទេសមួយ ហើយវាអាចចំនាយពេលពី ៥ ទៅ ៣០ ថ្ងៃ តាមទំហំទំនិញរបស់យើង។
តាមធម្មតាថ្លៃពន្ធទំនិញធម្មតា អាចពី១០ដុល្លារ ទៅ៣០ដុល្លារ ប៉ុន្តែប្រសិនជាទំនិញរបស់យើង ជាឡាន រឺម៉ូតូវិញ ថ្លៃពន្ធគេនឹងគិតផ្សេងទៅតាមការដឹកនិងពន្ធតាមប្រទេសទៀត។ ប៉ុន្តែយកល្អ ចំពោះទំនិញធំៗ យើងគួរតែទិញដោយខ្លួនឯង រឺកម្មង់គេផ្ទាល់ទើបល្អជាង។
យើងឃើញថា វាងាយស្រួលទិញអីចឹង ប៉ុន្តែចូលប្រយ័ត្នបំផុតអំពីអ្នកជួយទិញឲ្យយើង ព្រោះយើងត្រូវដឹងពីទីតាំងអ្នកដែលជួយទិញឲ្យយើង លេខទូរស័ព្ទ ទីស្នាក់ការដែលត្រូវយកទំនិញនោះ មានលិខិត និងក្រដាសស្នាមជាលាយលាក់អក្សរ ពេលកក និងក្រោយពេលទទួលទំនិញ។
អត្ថបទ៖ monyrinataro