About



Tuesday, February 19, 2013

សម័យចិនបុរាណ រាជ្យវង្សសៀ (២១០០ - ១៦០០ មុនគ.ស.)

រាជ្យវង្សសៀនៃប្រទេសចិន (ពីប្រ.២១០០ ដល់ ប្រ. ១៦០០ មុនគ.ស.)គឺជារាជ្យវង្សដំបូងគេបង្អស់ដែលបានពិព៌ណនាក្នុងកំណត់ត្រាប្រវត្តិសាស្ត្របុរាណដូចជា កំណត់ត្រានៃមហាប្រវត្តិវិទូនិងកាលប្បវត្តិឫស្សី
ទោះបីជាមានការមិនឯកភាពថា តើរាជ្យវង្សនេះមាន រឺ អត់ អោយប្រាកដក៏ដោយ ក៏មានភស្តុតាង​ខាងបុរាណវត្ថុខ្លះបង្ហាញថាមានវត្តមាននៃរាជ្យវង្សនេះដែលអាចទៅរួច ។ អ្នកប្រវត្តិវិទូស៊ឺម៉ា ឈាន​(Sima Qian) (១៤៥-៩០ មុនគ.ស.)​​ដែលជាអ្នកកត់ត្រាស៊ឺជី(Shiji) រឺក៏ កំណត់ត្រានៃមហាប្រវត្តិវិទូ​ហើយនិងកាលប្បវត្តិដែលបានហៅថាកាលប្បវត្តិឫស្សីចុះកាលបរិច្ឆេទការកកើតនៃរាជ្យវង្សសៀ​កាលពី៤២០០ឆ្នាំមុន ក៏ប៉ុន្តែកាលបរិច្ឆេទនេះមិនទាន់ជាក់លាក់នៅឡើយ ។. អ្នកបុរាណវត្ថុភាគច្រើនឥឡូវនេះបានភ្ជាប់រាជ្យវង្សសៀ​ទៅនឹងកំណាយ នៅឯអឺលីធូ​(Erlitou)​ក្នុងខេត្តហឺណាន(Henan)ភាគកណ្ដាល ជាកន្លែងដែលចង្ក្រាន​រំលាយសំរិទ្ធិមួយតាំង​ពីប្រហែល​២០០០ឆ្នាំមុនគ.ស.ត្រូវបានជីកកកាយឃើញ ។

សញ្ញាណសំគាល់ដំបូងដែលបានមកពីសម័យនេះបានរកឃើញលើគ្រឿងស្មូននិងសំបកខ្ចៅខ្យងត្រូវ​បាន​គិតថាជាដូនតា នៃតួអក្សរចិនសម័យទំនើបនេះ ។​ជាមួយគ្នាកំណត់ត្រាដ៏ច្បាស់​លាស់តិចតួច​ដែល​ត្រូវគ្នានឹងឆ្អឹង​ទំនាយ​រាជ្យវង្សសាង រឺក៏ ការសរសេរលើភាជន៍សំរិទ្ធិរាជ្យវង្សចូវ សម័យ​រាជការ​សៀ​នៅ​តែអាចយល់​បានតិចតួចនៅឡើយ ។
តាមរយៈទេវកថា រាជ្យវង្សនេះបានបញ្ចប់នៅប្រហែល១៦០០ឆ្នាំមុនគ.ស. ជាលទ្ធ​ផលមួយ​នៃ​សមរភូមិ​​មិងធាវ ។

0 comments :

Post a Comment