អ្នកការពារលោក ប្រឆាំងនឹងមនុស្សអាក្រក់

ការពារយុត្តិធម៌ កំចាត់មនុស្សអាក្រក់

សង្គ្រាមក្រៅភព

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

អ្នកប្រយុទ្ធអនាថា វគ្គ៤

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ក្រុមប្រតិបត្តិការពិសេស

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ក្រុមកម្មង់ដូរញ្ជួយមេឃ

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

About



Showing posts with label ចំណេះដឹង. Show all posts
Showing posts with label ចំណេះដឹង. Show all posts

Monday, July 22, 2013

ផលអវិជ្ជមានរបស់មីកញ្ចប់

មី​កញ្ចប់​ ឬ​ មី​ស្រុស​ត្រូវ​បាន​ក្លាយជា​អាហារ​ដែល​ពេញ​និយម​ ជា​អាហារ​ដែល​យើង​ចូល​ ចិត្ត​ញ៉ាំ​ ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់​ ហើយងាយស្រួល​ក្នុង​ការ​ចម្អិន​ សម្រាប់​មនុស្ស​រាល់គ្នា​យក​មក​ទទួលទាន​ជា​រៀងរាល់ថ្ងៃ​ ។​ ដោយសារ​តែ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ និង​ ភាព​ងាយស្រួល​ក្នុង​ការ​ចំអិន​ វា​ត្រូវ​បាន​គេ​យក​ មក​ជំនួស​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​មនុស្ស​។​ ក្រៅពី​នេះ​ទៀត​ វា​ថែម​ទាំង​អាច​ផ្តល់​គ្រោះថ្នាក់​ ដល់​សុខភាព​អ្នក​ថែម​ទៀត​ផង​ ប្រសិនបើ​អ្នក​ឧស្សាហ៍​ទទួលទាន​វា​ ញឹកញាប់​ពេក​នោះ​ ។​ ​តាម​ពិត​ទៅ​ បើ​ញ៉ាំ​វា​លើស​ពី​មួយ​កញ្ចក់​ ក្នុង​១​ថ្ងៃ​ អាច​ប៉ះពាល់​ដល់​សុខភាព​ ព្រោះ​មី​កញ្ចប់​ ភាគច្រើន​ធ្វើ​ពី​ម្សៅ​ អង្ករ​សាលី​ ៦០-៧០%​ រីឯ​ខ្លាញ់​ ១៥-២០%​ (​ផ្សំ​នៅ​ក្នុង​គ្រឿង​)​ ចំណែក​ ៥-៦%​ ជា​អំបិល​ និង​ប៊ី​ចេ​ង​ ។​ដូច្នេះ​ រាង​កាយ​ទទួល​បរិមាណ​សូ​ដ្យូ​ម​ លើស​ពី​តម្រូវការ​ រហូត​ដល់​ទៅ​ ៥០%​ ទៅ​ ១០០%​ ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​តម្រង់នោម​ និង​ធ្វើ​អោយ​សម្ពាធ​ឈាម​ ឡើង​ខ្ពស់​ (​លើសឈាម)​ ទៀត​ផង​ ។​
​វិធី​កែខៃ​ គឺ​ឆុង​មី​ លាយ​ជាមួយ​ពងមាន់​ ឬ​ពង​ទា​ បន្លែ​ ឬ​សាច់​ផង​ ដើម្បី​បង្កើន​សារធាតុ​អាហារ​ និង​ការពារ​កុំអោយ​រាង​កាយ​ ទទួលយក​សូ​ដ្យូ​ម​ ច្រើន​ហួសហេតុ​ពេក​ ។​ពេល​ទិញ​មី​ គួរ​ជ្រើស​យក​មី​ណា​ ដែល​សរសេរ​ផ្លា​ក​ នៅ​កញ្ចប់​ថា​ បន្ថែម​សារធាតុ​អ៊ី​យ៉ូ​ដ​ ជាតិ​ដែក​ និង​វីតាមីន​ A​ ។​ គួរ​ចៀសវាង​ ទទួលទាន​មី​ឆៅ​ ព្រោះ​សរសៃ​វា​រីក​នៅ​ក្នុង​ក្រពះ​ អាច​នាំ​អោយ​ឆ្អល់ពោះ​ ។​​អ្វី​ដែល​សំខាន់​បំផុត​ គឺ​មិន​គួរ​ញ៉ាំ​មី​ លើស​ពី​១​កញ្ចប់​ ក្នុង​១​ថ្ងៃ​ឡើយ​ ។​

ខាងក្រោម​នេះ​ គឺជា​មូលហេតុ​១០​យ៉ាង​ ដែល​អ្នក​គួរ​ចៀសវាង​ធ្វើការ​ទទួលទាន​មី​កញ្ចប់​ ប្រសិនបើ​អាច​ ៖

១.​ទប់ស្កាត់​ដល់​ការ​បឺត​ស្រូប​របស់​ពពួក​សារធាតុចិញ្ចឹម​
​ស​សៃ​មី​ អាច​រារាំង​ទៅ​ដល់​ ការ​បឺត​ស្រូប​យក​ សារធាតុចិញ្ចឹម​នៅ​ក្នុង​រាង​កាយ​ សម្រាប់​កុមារ​ ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​។​

២.​ អាច​បង្ក​អោយ​មាន​ជំងឺមហារីក

​គ្រឿងផ្សំ​នៅ​ក្នុង​មី​កញ្ចប់​ មាន​សមាសធាតុ​ម្យ៉ាង​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ Styrofoam​ និង​ ត្រូវ​បាន​គេ​ស្គាល់​ថា​វា​ ជា​ភ្នាក់ងារ​ដែល​បង្ក​អោយ​មាន​ជា​ ជំងឺមហារីក​បាន​ ។ ​Styrofoam​ គឺកំទេចជ័រស្នោ ឬអាចហៅបានម៉្យាងទៀតថា Polystyrene។

៣.​ មានការ​ប្រឈម​នឹង​ការ​រលូត​កូន​
​ស្ត្រី​មាន​ផ្ទៃពោះ​ ដែល​ឧស្សាហ៍​ធ្វើការ​ញាំ​មី​កញ្ចប់​ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ គឺ​អាច​មានការ​ប្រឈម​នឹង​ ការ​រលូត​ នេះ​ដោយសារ​តែ​វា​មាន​ ឥទ្ធិពល​ជា​អវិជ្ជមាន​ទៅ​ដល់​ការ​លូតលាស់​របស់​គភ៌​ ។​

៤.​ ជា​ប្រភេទ​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​
​មី​កញ្ចប់​ គឺជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​ កាបូ​អ៊ី​ដ្រា​ត​យ៉ាងច្រើន​ និង​ គ្មាន​វីតាមីន​,​ជាតិ​ស​សៃ​ និង​ ជាតិ​រ៉ែ​នោះ​ទេ​។​ នេះ​ជា​មូលហេតុ​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មី​កញ្ចប់​ មិនមែន​ជា​អាហារ​ល្អ​ ចំពោះ​សុខភាព​ឡើយ​ ។​

៥.​ជាតិ​សូ​ដ្យូ​ម​ (Sodium)
​មី​កញ្ចប់​ គឺជា​អាហារ​ម្យ៉ាង​ ដែល​ស្តុក​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម​ ក្នុង​កម្រិត​ដ៏​ខ្ពស់​។​ ការ​ទទួលទាន​ អាហារ​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​ពេក​ នឹង​អាច​បណ្តាល​អោយ​អ្នកមាន​ជំងឺ​ បេះដូង​,​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​,​ លើសឈាម​ និង​ មាន​ផល​រំខាន​ដល់​តម្រងនោម​ផង​ដែរ​ ។​

៦.​ មាន​សមាសធាតុ​ Monosoduim​ Glutamate​ (MSG)
Monosoduim​ Glutamate​ (MSG)​ គឺជា​សមាសធាតុ​ ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បង្កើន​រសជាតិ​ក្នុង​ មី​កញ្ចប់​នេះ​ ។​ មាន​មនុស្ស​មួយ​ចំនួន​ គឺ​មាន​ប្រតិកម្ម​នឹង​សារធាតុ​នេះ​ ដែល​អាច​នឹង​ធ្វើ​អោយ​គេ​មាន​ អាកា​រៈ​ឈឺក្បាល​,​ ឡើង​កន្ទួល​ក្រហម​លើ​មុខ​,​ មាន​អារម្មណ៍​ឈឺចាប់​ និង​ ក្តៅ​ផ្សា​។​

៧.​ លើស​ទម្ងន់​ ឬ​ ធាត់​ជ្រុល​
​ការ​ញាំ​មី​កញ្ចប់​ច្រើន​ពេក​ គឺ​អាច​ជា​មូលហេតុ​ ដែល​នឹង​ធ្វើ​អោយ​អ្នក​ធាត់​បាន​ ។​ នៅ​ក្នុង​ស​សៃ​មី​ គឺ​មាន​ផ្ទុក​នូវ​ខ្លាញ់​ និង​ ជាតិ​សូ​ដ្យូ​ម​ជា​ច្រើន​ ដែល​នេះ​ជា​មូលហេតុ​មួយ​ផ្សេង​ទៀត​ ដែល​នឹង​ធ្វើ​អោយ​ជាតិ​ ទឹក​ត្រូវ​ស្តុក​ទុក​ នៅ​ក្នុង​រាង​កាយ​ ហើយ​វា​ប្រាកដ​ណាស់​ នឹង​ធ្វើ​អោយ​អ្នក​ក្លាយជា​ធាត់​ ។​

៨.​ ធ្វើ​អោយ​ការ​រំលាយ​អាហារ​ដំណើរការ​ទៅ​មិន​បាន​ល្អ​
​មី​កញ្ចប់​ គឺ​មិនល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​ របស់​អ្នក​នោះ​ទេ​ ។​ការ​ទទួលទាន​ មី​កញ្ចប់​ជាប់​ជា​ប្រចាំ​ នឹង​ធ្វើ​អោយ​ចលនា​ពោះវៀន​មាន​ភាព​មិន​ប្រក្រតី​ និង​ បង្ក​ជា​អាកា​រៈ​ហើមពោះ​បាន​ ។​

៩.​ មាន​ផ្ទុក​សារធាតុ​ Propylene​ Glycol
​ធាតុ​ផ្សំ​ម្យ៉ាងទៀត​ ដែល​មាននៅ​ក្នុង​ មី​កញ្ចប់​នេះ​ ត្រូវ​បាន​គេ​ហៅ​ថា​ Propylene​ Glycol​ វា​ជា​សារធាតុ​ម្យ៉ាង​ ដែល​ប្រឆាំង​នឹង​ការ​ កក​។​ សមាសធាតុ​នេះ​ ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​ជួយ​ការពារ​ស​សៃ​មី​ ពី​ការ​ស្ងួត​រឹង​ នៅ​ពេល​ខ្វះ​ជាតិ​សំណើម​ ។​ផល​រំខាន​របស់​វា​ គឺ​វា​អាច​ធ្វើ​អោយ​ប្រព័ន្ធ​ភាព​សាំ​ របស់​រាង​កាយ​មនុស្ស​ចុះ​ខ្សោយ​ ។​ ម្យ៉ាងវិញទៀត​ វា​ត្រូវ​បាន​បឺត​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន​ បាន​យ៉ាង​ងាយស្រួល​ ហើយ​វា​នឹង​ ក្លាយជា​ មូលហេតុ​ ដែល​នឹង​បង្ក​អោយ​អ្នកមាន​ជំងឺ​ បេះដូង​,​ថ្លើម​ និង​ តម្រងនោម​។​ វា​អាច​នឹង​ បង្ក​អោយ​មាន​ភាព​មិន​ប្រក្រតី​ នៅ​ក្នុង​តំបន់​ទាំងនេះ​ នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ ។​

១០.​ រំខាន​ដល់​កត្តា​មេតាបូលីស​  (metabolis)
​ការ​ញាំ​មី​ស្រុស​ជាប់​ជា​ប្រចាំ​ នឹង​ផ្តល់​ផល​រំខាន​ដល់​ ប្រព័ន្ធ​មេតាបូលីស​ នៅ​ក្នុង​រាង​កាយ​ នេះ​ក៏​ដោយសារ​តែ​ សមាសធាតុ​គីមី​ដែល​មាននៅ​ក្នុង​នោះ​មាន​ដូច​ជា​ ការ​បង្កើន​រសជាតិ​,​ ភាព​ញៀន​,​ ពណ៌​ និង​ ការ​ថែរក្សា​ទុក​អោយ​បាន​យូរ​ជាដើម​ ៕​
ដោយ៖ សុខភាពយើង

Thursday, May 2, 2013

មើល​អត្តចរិ​ត​មនុស្ស​តាម​រយៈចំណូល​ចិត្ត​ផ្សេងៗ​

-អ្នក​ចូលចិត្ត​សន្សំ​របស់ផ្សេង: ប្រសិនបើ​អ្នកជា​មនុស្ស​មាន​ចំណូលចិត្ត​សន្សំ​នូវ​របស់ផ្សេងៗអាចទស្សន៍ទាយ​ បាន​ថា ជា​អ្នក​ព្យាយាម​ស្វែងរក​ចំណេះដឹង​ជាច្រើន​មក​រក្សាទុក​ក្នុង​ខ្លួន។ ជាម​នុស្សចូល​ចិត្ត​ជួបជុំ​ជជែក​គ្នា​ដើម្បី​ផ្លាស់ប្តូរ​គំនិត​រីកចម្រើន ហើយ​អាច​​សម្របសម្រួល​ខ្លួន​ចូល​ចុះ​ក្នុងចំណោម​មនុស្ស​គ្រប់​ស្ថានការណ៍​ ទៀតផង។ ជា​មនុស្ស​ពោរពេញ​ទៅដោយ​គំនិត​ណែនាំ​គួរ​ឲ្យ​​យកតម្រាប់​តាម និង​ចេះ​ធ្វើខ្លួន​មាន​សេចក្តីសុខ​អាច​ចាត់ទុកបាន​ថា ជា​មនុស្ស​ម្នាក់​មានគំនិត​ប្រាជ្ញាឈ្លាសវៃ​កំពូល​ម្នាក់។
-ចូលចិត្ត​ថតរូបៈ តាម​សកម្មភាព​ បែបនេះ​យើង​អាច​ទស្សន៍ទាយ​បាន​ថា មនុស្ស​នេះ​អ្នកដទៃ​ពិបាកនឹង​ឈ្វេងយល់​ចិត្តបាន ព្រោះ​អារម្មណ៍​របស់គេ​មាន​សភាព​ដូចជា​ទឹកសមុទ្រ​ម្តង​ជោរ​ម្តង​នាចមិន​ នឹងន។ ជាទូទៅ​គ្មាន​នរណាម្នាក់​អាច​ទស្សន៍ទាយ​ចិត្ត​របស់​មនុស្ស​​នេះ​បាន​ថា ពេលនេះ​ម៉ោងនេះ​គេ​មាន​អារម្មណ៍​បែបណា​បាន​នោះឡើយ។ ក៏ប៉ុន្តែ​ការពិតជា​មនុស្ស​មា​នស​ន្តា​ន​ចិត្តល្អ​ចេះជួយ​យឹតយោង​ អ្នកទន់ខ្សោយ ជាពិសេស​អ្នក​ដែល​នៅ​ជុំវិញ​កាយ។
-ចូលចិត្ត​គួ​រូបភាពៈ អាច​ពោល​បាន​ថា ​មនុស្ស​នេះ​មាន​ចរិត​មឹង​ម៉ាត់ ហើយក៏​មិនសូវ​ចាប់អារម្មណ៍ផងដែរ​ថា អ្នកដទៃ​គេ​កំពុង​គិត ឬ​មើល​មក​ខ្លួនឯង​ក្នុងន័យ​យ៉ាងណា​នោះដែរ ព្រោះ​ឧ​ត្ត​ម​គតិ​របស់គេ​គឺ​ព្យាយាម​ធ្វើ​ខ្លួនឯង​ឲ្យ​បានល្អ​បំផុត​ទុកជា​ ស្រេច។ ជា​មនុស្ស​​មានចិត្ត​ឆាប់​ទន់​ទោរ​ស្របតាមអ្នកដទៃ ពូកែ​ស្រមើស្រមៃ និង​មាន​អារម្មណ៍​ស្រាល​ដូច​សំឡី​នៅពេល​អ្វី​មិនត្រូវ​ចិត្ត​អាច​ក្រ​​វ​​ ក្រោធដាច់​ក្បាល​ដាច់​កន្ទុយ​ក៏​ថា​បាន។
-ចូលចិត្ត​មើល​ភាពយ​ន្តៈ សម្រាប់​អ្នកមើល​ភាពយន្ត​ជាប្រចាំ​រាល់ថ្ងៃ​ទំនេរ​នោះ គេ​ជាម​នុស្ស ដែលមាន​សេចក្តីសុខ​ជាមួយនឹង​ខ្លួនឯង​មិន​ពឹងពាក់​ខ្ចី​ដង្ហើម​អ្នកដទៃ​ដក មានគំនិត​ប្រាជ្ញា​ផ្តួចផ្តើមល្អៗនិង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ទើប​រាល់ពេល​ជួប​ឧបសគ្គ​មនុស្ស​នេះ​រមែង​យឺត​យោង​ខ្លួនឯង​ឆ្លងរួច​ជានិច្ច ក៏ប៉ុន្តែ​ភាគច្រើន​មានចិត្ត​ស្រពាប់​ស្រពោន និង​កើតរោគ​អផ្សុក។
-ចូលចិត្ត​បង្ហាញ​ម៉ូ​តៈ តាម​រូបភាព​នេះ​យើង​អាច​ពោល​បាន​ថា ជា​មនុស្ស​ចេះ​រៀបចំ​គម្រោង​ជីវិតរបស់ខ្លួន និង​ដឹងថា ខ្លួនឯង​មាន​សម​ត្ថិ​ភាព​ប៉ុនណា​អាចធ្វើ​អ្វីដែល​មិន​ហួសមាឌ។ ជា​មនុ​ស្សមានមោទនភាព​សម្រាប់​អ្វីដែល​ខ្លួនឯង​មាន​ចេះ​ទទួលយក​គំនិត​យោបល់​ របស់​អ្នកដទៃ​មិន​អាត្មានិយម។ ចំណុច​សំខាន់​រាល់ពេល​ធ្វើ​កិច្ចការ​ទាំងឡាយ​មនុស្ស​នេះ​តែង​ពិចារណា​យ៉ាង​ ម៉ត់ចត់ គិត​មុនទើប​គួរ​តាម​ក្រោយ។
-ចូលចិត្ត​លេង​កីឡាៈ ចំណែក​អ្នកមាន​ចំណូលចិត្ត​លេង​កីឡា​រាល់​ពេលទំនេរ​ជា​មនុស្ស​ មានគំនិតស្រស់ស្រាយ រីករាយ​អាច​ចូលក្នុង​ចំណោម​មនុស្ស​ទូទៅ​បាន​ដោយ​មិន​ពិបាក។ជា​មនុស្ស​ ចូលចិត្ត សម្លឹងមើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ មិន​ប្រព្រឹត្ត​លើផ្លូវ​ណាមួយ​ដែល​នាំ​ឲ្យ​ខ្លួនឯង និង​អ្នកដទៃ​កើតទុក្ខ​ព្រួយ និង​មានការ​ទទួលខុសត្រូវ​ច្បាស់លាស់ ហ៊ាន​គិត​ហ៊ាន​សម្រេចចិត្ត។ ដោយ​​មូលហេតុ​នេះហើយ ទើប​ភាគច្រើន​មនុស្ស​នេះ ធ្វើ​ការងារ​ទទួលទាន​ជោគជ័យ​ច្រើនជាង​បរាជ័យ។
-ចូលចិត្ត​រឿង​បច្ចេកវិទ្យាៈ​ជា​ មនុស្ស​មានទឹក​ចិត្តជា​មួយ​អ្នកដទៃ មិន​ចូលចិត្ត​វាយ​ឬ​ក ក្រអឺតក្រទមមើលងាយមើលថោក​អ្នកដទៃ ហើយ​បើ​មានចំណេះ​មិនសូវ​អួត​ក្អេងក្អាង​ឲ្យ​អ្នកដទៃ​ស្តាប់ ឬ​កោតក្រែង។ ជាទូទៅ​មនុស្ស​នេះ ស្វះ​ស្វែងរក​អ្វីថ្មីៗដើម្បី​ភាព​រីកចម្រើន​ខាង​ចំណេះដឹង​ដល់​ ខ្លួនឯងជានិច្ច។ ជា​មនុស្ស​ចូលចិត្ត​សប្បាយរីករាយ​ចូលក្នុង​ចំណោម​មនុស្ស​ទូទៅ​បាន​ងាយ​ ទៀតផង។
-ចូលចិត្ត​ដើរ​កម្សាន្តៈ​តាម​ចរិត​ឬ​ ក​ពា​បែបនេះ​អាច​បញ្ជាក់បាន​ថា ជា​មនុស្ស​មានការ​ជឿជាក់​លើ​ជំសមត្ថភាព​ខ្លួនឯង​ទៀតផង។ មនុស្ស​នេះ​ជាទូទៅ​តែង​រក្សាបាន​នូវ​ឥរិយាបថ​ស្ងៀមស្ងាត់​មិន​ចូលចិត្តរ​ ញុំារ​ញ៉ូ​វ​ជាមួយ​អ្នកដទៃ ហើយក៏​មិនសូវ​បង្ហាញ​ពី​គំនិត​ផ្ទាល់ខ្លួន​ឲ្យ​នរណា​បាន​ស្តាប់​ផងដែរ។ ជា​មនុស្ស​រៀប​ឬ​ក​ពា​បាន​សមរម្យ ហើយក៏​ជាទី​ពឹង​របស់​អ្នកដទៃ​ក្នុងពេល​គ្រា​មាន​អាសន្ន​ផងដែរ៕

មើលផងដែរ៖

ចរិកលក្ខណៈឧក្រិដ្ឋជន

១០០វីធីដែលធ្វើឲ្យគេដឹងថាយើងជាហ្គេយ៍

៥គន្លឹះដើម្បីឲ្យក្លាយជាខ្មាំងដៃឆៅ




Friday, September 9, 2011

ចរិកលក្ខណៈឧក្រិដ្ឋជន

ក្នុងសង្គមរស់នៅរបស់មនុស្សមិនថាទីណាជាទីណា សុទ្ធតែមានអំពើឃាដកម្ម សំលាប់បំបិទមាត់ ចាប់ជំរិត រំលោភ និងប្លន់ប្រដាប់អាវុធ  ឃាដករស៊ីឈ្នួល។
ថ្មីៗនេះ ខ្ញុំក៏នឹកឃើញយកលក្ខណៈឧក្រិដ្ឋជន ដែលបានបែងចែកជាច្រើនសណ្ឋានតាមអាយុនិងបុគ្គលិកលក្ខណៈរបស់គេផ្ទាល់។
-បុគ្គលដែលចូលចិត្តនៅស្ងាត់ស្ងៀម៖  ជាមនុស្សដែលមានឈាមត្រជាក់ ធ្វើអ្វីមិនឲ្យបន្សល់ដាន ធ្វើការដោយប្រុងប្រយ័ត្ន  ចូលចិត្តប្រព្រឹត្តិសកម្មភាពតែម្នាក់ឯង បុគ្គលប្រភេទនេះមានភាពវៃឆ្ងាត ។ជាមនុស្សប្រភេទទី១ ដែលយើងត្រូវជៀសឲ្យផុត ហើយក៏អាចជាមនុស្សប្រសៃប្រសាទម្នាក់ដែរ។
- បុគ្គលដែលចូលចិត្តភាពហឹង្សានិងប្រើកំហឹង៖  ជាមនុស្សឈាមក្ដៅពុះកញ្ជ្រោល ធ្វើអ្វើតែងតែចង់បានរហ័ស និងធ្វេសប្រហេស ដែលជាចំនុចខ្សោយសំរាប់បុគ្គលនេះ​ ហើយប្រភេទបុគ្គលនេះ ចូលចិត្តបង្ករភាពអនាធិបតេយ្យ និងហឹង្សានៅទីប្រជុំជន  ព្រមទាំងចិត្តដាច់ ដៃឆៅ បុគ្គលនេះជាមនុស្សប្រភេទទី២ ដែលយើងគួរជៀសទៅម្ខាង។
-បុគ្គលដែលមិនសូវនិយាយស្ដីនិងស្ងាត់ស្ងៀម៖ ជាមនុស្សសាហាវលេខ១ ដែលយើងមិនអាចមើលចិត្តធ្លុះ សូម្បីតែប៉ូលីសសួរចំលើយក្ដី បុគ្គលនេះ ចូលចិត្តប្រព្រឹត្តិបទល្មើសតែម្នាក់ឯង ហើយពេលដែលមានឱកាស គេនឹងចាត់ការភ្លាម បុគ្គលម្នាក់នេះច្រើនតែជាមនុស្ស មានស្រមោលអន្ធកាលធ្ងន់ធ្ងរ ដែលឈានចូលដល់លក្ខណៈសរសៃប្រសាទ ហើយគោលដៅរបស់គេច្រើនជាក្មេងៗ ។ ជាមនុស្សប្រភេទទី១ ដែលយើងគួរសង្កេតនិងប្រុងប្រយ័ត្នខ្ពស់។
-បុគ្គលដែលចូលក្នុងចំនោមសង្គមលេចធ្លោ៖ ជាមនុស្សរួសរាយ  ដែលអាចចាត់ទុកថាជាផ្លែល្វាមួយផ្លែ   គេធ្វើការដោយប្រុងប្រយ័ត្ន ដោយមិនឲ្យជនរង់គ្រោះដឹងជាមុន ហើយបុគ្គលម្នាក់នេះ មានភាពប៉ុនប្រសព្វក្នុងការលួងលោម ជាពិសេសចំពោះស្រីៗ ដែលជាគោលដៅទីមួយរបស់គេ ។បុគ្គលនេះចាត់ចូលជាប្រភេទទី៣ ដែលយើងគិតជាមិនអីនោះ តែបែរជាយើងចូលស៊ងដោយខ្លួនឯង។
-បុគ្គលដែលសថាជាខ្មៅ៖ ជាមនុស្សដែលមិនទទួលយកការពិត ចូលចិត្តលេងសើចច្រើន  ប្រព្រឹត្តិខុសបែរជាថាត្រូវ  យកល្បែងគ្រោះថ្នាក់ចាត់ទុកជាល្បែងសប្បាយរបស់ខ្លួន បុគ្គលនេះច្រើនតែមានវ័យជំទង់ រឺ យុវវ័យ ហើយច្រើនតែមិនសូវគិតច្រើន ករណីដែលគេប្រព្រឹត្តមានដូចជា លួច ប្លន់ និងចាប់រំលោភ។  បុគ្គលនេះជាមនុស្សប្រភេទទី៣ ដែល មានច្រើនជាងគេបង្អស់ក្នុងសង្គម។

តើអ្នកចូលក្នុងប្រភេទទីប៉ុន្មាន? បើមានចូល ខ្ញុំសូមដាស់តឿនឲ្យទៅមន្ទើរកែប្រែ រឺកន្លែងណាមួយ ដូចជាគ្លីនិក ពេទ្យចិត្តសាស្ត្រ :D

រាល់ពាក្យពេចន៍ដែលបានរៀបរាប់ខាងលើនេះ រក្សាសិទ្ធដោយ Monyrinataro