About



Friday, September 9, 2011

ចរិកលក្ខណៈឧក្រិដ្ឋជន

ក្នុងសង្គមរស់នៅរបស់មនុស្សមិនថាទីណាជាទីណា សុទ្ធតែមានអំពើឃាដកម្ម សំលាប់បំបិទមាត់ ចាប់ជំរិត រំលោភ និងប្លន់ប្រដាប់អាវុធ  ឃាដករស៊ីឈ្នួល។
ថ្មីៗនេះ ខ្ញុំក៏នឹកឃើញយកលក្ខណៈឧក្រិដ្ឋជន ដែលបានបែងចែកជាច្រើនសណ្ឋានតាមអាយុនិងបុគ្គលិកលក្ខណៈរបស់គេផ្ទាល់។
-បុគ្គលដែលចូលចិត្តនៅស្ងាត់ស្ងៀម៖  ជាមនុស្សដែលមានឈាមត្រជាក់ ធ្វើអ្វីមិនឲ្យបន្សល់ដាន ធ្វើការដោយប្រុងប្រយ័ត្ន  ចូលចិត្តប្រព្រឹត្តិសកម្មភាពតែម្នាក់ឯង បុគ្គលប្រភេទនេះមានភាពវៃឆ្ងាត ។ជាមនុស្សប្រភេទទី១ ដែលយើងត្រូវជៀសឲ្យផុត ហើយក៏អាចជាមនុស្សប្រសៃប្រសាទម្នាក់ដែរ។
- បុគ្គលដែលចូលចិត្តភាពហឹង្សានិងប្រើកំហឹង៖  ជាមនុស្សឈាមក្ដៅពុះកញ្ជ្រោល ធ្វើអ្វើតែងតែចង់បានរហ័ស និងធ្វេសប្រហេស ដែលជាចំនុចខ្សោយសំរាប់បុគ្គលនេះ​ ហើយប្រភេទបុគ្គលនេះ ចូលចិត្តបង្ករភាពអនាធិបតេយ្យ និងហឹង្សានៅទីប្រជុំជន  ព្រមទាំងចិត្តដាច់ ដៃឆៅ បុគ្គលនេះជាមនុស្សប្រភេទទី២ ដែលយើងគួរជៀសទៅម្ខាង។
-បុគ្គលដែលមិនសូវនិយាយស្ដីនិងស្ងាត់ស្ងៀម៖ ជាមនុស្សសាហាវលេខ១ ដែលយើងមិនអាចមើលចិត្តធ្លុះ សូម្បីតែប៉ូលីសសួរចំលើយក្ដី បុគ្គលនេះ ចូលចិត្តប្រព្រឹត្តិបទល្មើសតែម្នាក់ឯង ហើយពេលដែលមានឱកាស គេនឹងចាត់ការភ្លាម បុគ្គលម្នាក់នេះច្រើនតែជាមនុស្ស មានស្រមោលអន្ធកាលធ្ងន់ធ្ងរ ដែលឈានចូលដល់លក្ខណៈសរសៃប្រសាទ ហើយគោលដៅរបស់គេច្រើនជាក្មេងៗ ។ ជាមនុស្សប្រភេទទី១ ដែលយើងគួរសង្កេតនិងប្រុងប្រយ័ត្នខ្ពស់។
-បុគ្គលដែលចូលក្នុងចំនោមសង្គមលេចធ្លោ៖ ជាមនុស្សរួសរាយ  ដែលអាចចាត់ទុកថាជាផ្លែល្វាមួយផ្លែ   គេធ្វើការដោយប្រុងប្រយ័ត្ន ដោយមិនឲ្យជនរង់គ្រោះដឹងជាមុន ហើយបុគ្គលម្នាក់នេះ មានភាពប៉ុនប្រសព្វក្នុងការលួងលោម ជាពិសេសចំពោះស្រីៗ ដែលជាគោលដៅទីមួយរបស់គេ ។បុគ្គលនេះចាត់ចូលជាប្រភេទទី៣ ដែលយើងគិតជាមិនអីនោះ តែបែរជាយើងចូលស៊ងដោយខ្លួនឯង។
-បុគ្គលដែលសថាជាខ្មៅ៖ ជាមនុស្សដែលមិនទទួលយកការពិត ចូលចិត្តលេងសើចច្រើន  ប្រព្រឹត្តិខុសបែរជាថាត្រូវ  យកល្បែងគ្រោះថ្នាក់ចាត់ទុកជាល្បែងសប្បាយរបស់ខ្លួន បុគ្គលនេះច្រើនតែមានវ័យជំទង់ រឺ យុវវ័យ ហើយច្រើនតែមិនសូវគិតច្រើន ករណីដែលគេប្រព្រឹត្តមានដូចជា លួច ប្លន់ និងចាប់រំលោភ។  បុគ្គលនេះជាមនុស្សប្រភេទទី៣ ដែល មានច្រើនជាងគេបង្អស់ក្នុងសង្គម។

តើអ្នកចូលក្នុងប្រភេទទីប៉ុន្មាន? បើមានចូល ខ្ញុំសូមដាស់តឿនឲ្យទៅមន្ទើរកែប្រែ រឺកន្លែងណាមួយ ដូចជាគ្លីនិក ពេទ្យចិត្តសាស្ត្រ :D

រាល់ពាក្យពេចន៍ដែលបានរៀបរាប់ខាងលើនេះ រក្សាសិទ្ធដោយ Monyrinataro

0 comments :

Post a Comment