Saturday, March 12, 2016
Monday, July 22, 2013
ផលអវិជ្ជមានរបស់មីកញ្ចប់
មីកញ្ចប់ ឬ
មីស្រុសត្រូវបានក្លាយជាអាហារដែលពេញនិយម ជាអាហារដែលយើងចូល
ចិត្តញ៉ាំ ដោយសារវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលក្នុងការចម្អិន
សម្រាប់មនុស្សរាល់គ្នាយកមកទទួលទានជារៀងរាល់ថ្ងៃ ។
ដោយសារតែរសជាតិឈ្ងុយឆ្ងាញ់ និង ភាពងាយស្រួលក្នុងការចំអិន
វាត្រូវបានគេយក
មកជំនួសអាហារដែលផ្តល់ផលល្អចំពោះសុខភាពមនុស្ស។ ក្រៅពីនេះទៀត
វាថែមទាំងអាចផ្តល់គ្រោះថ្នាក់ ដល់សុខភាពអ្នកថែមទៀតផង
ប្រសិនបើអ្នកឧស្សាហ៍ទទួលទានវា ញឹកញាប់ពេកនោះ ។ តាមពិតទៅ
បើញ៉ាំវាលើសពីមួយកញ្ចក់ ក្នុង១ថ្ងៃ អាចប៉ះពាល់ដល់សុខភាព
ព្រោះមីកញ្ចប់ ភាគច្រើនធ្វើពីម្សៅ អង្ករសាលី ៦០-៧០% រីឯខ្លាញ់
១៥-២០% (ផ្សំនៅក្នុងគ្រឿង) ចំណែក ៥-៦% ជាអំបិល និងប៊ីចេង
។ដូច្នេះ រាងកាយទទួលបរិមាណសូដ្យូម លើសពីតម្រូវការ រហូតដល់ទៅ
៥០% ទៅ ១០០% ដែលអាចបង្ករគ្រោះថ្នាក់ដល់តម្រង់នោម
និងធ្វើអោយសម្ពាធឈាម ឡើងខ្ពស់ (លើសឈាម) ទៀតផង ។
វិធីកែខៃ គឺឆុងមី លាយជាមួយពងមាន់ ឬពងទា បន្លែ ឬសាច់ផង ដើម្បីបង្កើនសារធាតុអាហារ និងការពារកុំអោយរាងកាយ ទទួលយកសូដ្យូម ច្រើនហួសហេតុពេក ។ពេលទិញមី គួរជ្រើសយកមីណា ដែលសរសេរផ្លាក នៅកញ្ចប់ថា បន្ថែមសារធាតុអ៊ីយ៉ូដ ជាតិដែក និងវីតាមីន A ។ គួរចៀសវាង ទទួលទានមីឆៅ ព្រោះសរសៃវារីកនៅក្នុងក្រពះ អាចនាំអោយឆ្អល់ពោះ ។អ្វីដែលសំខាន់បំផុត គឺមិនគួរញ៉ាំមី លើសពី១កញ្ចប់ ក្នុង១ថ្ងៃឡើយ ។
ខាងក្រោមនេះ គឺជាមូលហេតុ១០យ៉ាង ដែលអ្នកគួរចៀសវាងធ្វើការទទួលទានមីកញ្ចប់ ប្រសិនបើអាច ៖
១.ទប់ស្កាត់ដល់ការបឺតស្រូបរបស់ពពួកសារធាតុចិញ្ចឹម
សសៃមី អាចរារាំងទៅដល់ ការបឺតស្រូបយក សារធាតុចិញ្ចឹមនៅក្នុងរាងកាយ សម្រាប់កុមារ ដែលមានអាយុក្រោម៥ឆ្នាំ។
២. អាចបង្កអោយមានជំងឺមហារីក

គ្រឿងផ្សំនៅក្នុងមីកញ្ចប់ មានសមាសធាតុម្យ៉ាង ដែលត្រូវបានគេហៅថា Styrofoam និង ត្រូវបានគេស្គាល់ថាវា ជាភ្នាក់ងារដែលបង្កអោយមានជា ជំងឺមហារីកបាន ។ Styrofoam គឺកំទេចជ័រស្នោ ឬអាចហៅបានម៉្យាងទៀតថា Polystyrene។
៣. មានការប្រឈមនឹងការរលូតកូន
ស្ត្រីមានផ្ទៃពោះ ដែលឧស្សាហ៍ធ្វើការញាំមីកញ្ចប់ ក្នុងអំឡុងពេលមានផ្ទៃពោះ គឺអាចមានការប្រឈមនឹង ការរលូត នេះដោយសារតែវាមាន ឥទ្ធិពលជាអវិជ្ជមានទៅដល់ការលូតលាស់របស់គភ៌ ។
៤. ជាប្រភេទអាហារដែលមិនល្អចំពោះសុខភាព
មីកញ្ចប់ គឺជាអាហារដែលសម្បូរទៅដោយសារធាតុ កាបូអ៊ីដ្រាតយ៉ាងច្រើន និង គ្មានវីតាមីន,ជាតិសសៃ និង ជាតិរ៉ែនោះទេ។ នេះជាមូលហេតុ ដែលត្រូវបានគេចាត់ទុកថា មីកញ្ចប់ មិនមែនជាអាហារល្អ ចំពោះសុខភាពឡើយ ។
៥.ជាតិសូដ្យូម (Sodium)
មីកញ្ចប់ គឺជាអាហារម្យ៉ាង ដែលស្តុកទៅដោយជាតិសូដ្យូម ក្នុងកម្រិតដ៏ខ្ពស់។ ការទទួលទាន អាហារដែលមានជាតិសូដ្យូមច្រើនពេក នឹងអាចបណ្តាលអោយអ្នកមានជំងឺ បេះដូង,ដាច់សសៃឈាមក្នុងខួរក្បាល, លើសឈាម និង មានផលរំខានដល់តម្រងនោមផងដែរ ។
៦. មានសមាសធាតុ Monosoduim Glutamate (MSG)
Monosoduim Glutamate (MSG) គឺជាសមាសធាតុ ដែលត្រូវបានគេប្រើដើម្បីបង្កើនរសជាតិក្នុង មីកញ្ចប់នេះ ។ មានមនុស្សមួយចំនួន គឺមានប្រតិកម្មនឹងសារធាតុនេះ ដែលអាចនឹងធ្វើអោយគេមាន អាការៈឈឺក្បាល, ឡើងកន្ទួលក្រហមលើមុខ, មានអារម្មណ៍ឈឺចាប់ និង ក្តៅផ្សា។
៧. លើសទម្ងន់ ឬ ធាត់ជ្រុល
ការញាំមីកញ្ចប់ច្រើនពេក គឺអាចជាមូលហេតុ ដែលនឹងធ្វើអោយអ្នកធាត់បាន ។ នៅក្នុងសសៃមី គឺមានផ្ទុកនូវខ្លាញ់ និង ជាតិសូដ្យូមជាច្រើន ដែលនេះជាមូលហេតុមួយផ្សេងទៀត ដែលនឹងធ្វើអោយជាតិ ទឹកត្រូវស្តុកទុក នៅក្នុងរាងកាយ ហើយវាប្រាកដណាស់ នឹងធ្វើអោយអ្នកក្លាយជាធាត់ ។
៨. ធ្វើអោយការរំលាយអាហារដំណើរការទៅមិនបានល្អ
មីកញ្ចប់ គឺមិនល្អចំពោះប្រព័ន្ធរំលាយអាហារ របស់អ្នកនោះទេ ។ការទទួលទាន មីកញ្ចប់ជាប់ជាប្រចាំ នឹងធ្វើអោយចលនាពោះវៀនមានភាពមិនប្រក្រតី និង បង្កជាអាការៈហើមពោះបាន ។
៩. មានផ្ទុកសារធាតុ Propylene Glycol
ធាតុផ្សំម្យ៉ាងទៀត ដែលមាននៅក្នុង មីកញ្ចប់នេះ ត្រូវបានគេហៅថា Propylene Glycol វាជាសារធាតុម្យ៉ាង ដែលប្រឆាំងនឹងការ កក។ សមាសធាតុនេះ ត្រូវបានគេប្រើ ដើម្បីជួយការពារសសៃមី ពីការស្ងួតរឹង នៅពេលខ្វះជាតិសំណើម ។ផលរំខានរបស់វា គឺវាអាចធ្វើអោយប្រព័ន្ធភាពសាំ របស់រាងកាយមនុស្សចុះខ្សោយ ។ ម្យ៉ាងវិញទៀត វាត្រូវបានបឺតស្រូបចូលទៅក្នុងខ្លួន បានយ៉ាងងាយស្រួល ហើយវានឹង ក្លាយជា មូលហេតុ ដែលនឹងបង្កអោយអ្នកមានជំងឺ បេះដូង,ថ្លើម និង តម្រងនោម។ វាអាចនឹង បង្កអោយមានភាពមិនប្រក្រតី នៅក្នុងតំបន់ទាំងនេះ នៅក្នុងរាងកាយរបស់មនុស្ស ។
១០. រំខានដល់កត្តាមេតាបូលីស (metabolis)
ការញាំមីស្រុសជាប់ជាប្រចាំ នឹងផ្តល់ផលរំខានដល់ ប្រព័ន្ធមេតាបូលីស នៅក្នុងរាងកាយ នេះក៏ដោយសារតែ សមាសធាតុគីមីដែលមាននៅក្នុងនោះមានដូចជា ការបង្កើនរសជាតិ, ភាពញៀន, ពណ៌ និង ការថែរក្សាទុកអោយបានយូរជាដើម ៕
ដោយ៖ សុខភាពយើង

Thursday, May 2, 2013
មើលអត្តចរិតមនុស្សតាមរយៈចំណូលចិត្តផ្សេងៗ
-អ្នកចូលចិត្តសន្សំរបស់ផ្សេង:
ប្រសិនបើអ្នកជាមនុស្សមានចំណូលចិត្តសន្សំនូវរបស់ផ្សេងៗអាចទស្សន៍ទាយ
បានថា ជាអ្នកព្យាយាមស្វែងរកចំណេះដឹងជាច្រើនមករក្សាទុកក្នុងខ្លួន។
ជាមនុស្សចូលចិត្តជួបជុំជជែកគ្នាដើម្បីផ្លាស់ប្តូរគំនិតរីកចម្រើន
ហើយអាចសម្របសម្រួលខ្លួនចូលចុះក្នុងចំណោមមនុស្សគ្រប់ស្ថានការណ៍
ទៀតផង។ ជាមនុស្សពោរពេញទៅដោយគំនិតណែនាំគួរឲ្យយកតម្រាប់តាម
និងចេះធ្វើខ្លួនមានសេចក្តីសុខអាចចាត់ទុកបានថា
ជាមនុស្សម្នាក់មានគំនិតប្រាជ្ញាឈ្លាសវៃកំពូលម្នាក់។
-ចូលចិត្តថតរូបៈ តាមសកម្មភាព បែបនេះយើងអាចទស្សន៍ទាយបានថា មនុស្សនេះអ្នកដទៃពិបាកនឹងឈ្វេងយល់ចិត្តបាន ព្រោះអារម្មណ៍របស់គេមានសភាពដូចជាទឹកសមុទ្រម្តងជោរម្តងនាចមិន នឹងន។ ជាទូទៅគ្មាននរណាម្នាក់អាចទស្សន៍ទាយចិត្តរបស់មនុស្សនេះបានថា ពេលនេះម៉ោងនេះគេមានអារម្មណ៍បែបណាបាននោះឡើយ។ ក៏ប៉ុន្តែការពិតជាមនុស្សមានសន្តានចិត្តល្អចេះជួយយឹតយោង អ្នកទន់ខ្សោយ ជាពិសេសអ្នកដែលនៅជុំវិញកាយ។
-ចូលចិត្តគួរូបភាពៈ អាចពោលបានថា មនុស្សនេះមានចរិតមឹងម៉ាត់ ហើយក៏មិនសូវចាប់អារម្មណ៍ផងដែរថា អ្នកដទៃគេកំពុងគិត ឬមើលមកខ្លួនឯងក្នុងន័យយ៉ាងណានោះដែរ ព្រោះឧត្តមគតិរបស់គេគឺព្យាយាមធ្វើខ្លួនឯងឲ្យបានល្អបំផុតទុកជា ស្រេច។ ជាមនុស្សមានចិត្តឆាប់ទន់ទោរស្របតាមអ្នកដទៃ ពូកែស្រមើស្រមៃ និងមានអារម្មណ៍ស្រាលដូចសំឡីនៅពេលអ្វីមិនត្រូវចិត្តអាចក្រវ ក្រោធដាច់ក្បាលដាច់កន្ទុយក៏ថាបាន។
-ចូលចិត្តមើលភាពយន្តៈ សម្រាប់អ្នកមើលភាពយន្តជាប្រចាំរាល់ថ្ងៃទំនេរនោះ គេជាមនុស្ស ដែលមានសេចក្តីសុខជាមួយនឹងខ្លួនឯងមិនពឹងពាក់ខ្ចីដង្ហើមអ្នកដទៃដក មានគំនិតប្រាជ្ញាផ្តួចផ្តើមល្អៗនិងមានទំនុកចិត្តលើខ្លួនឯង ទើបរាល់ពេលជួបឧបសគ្គមនុស្សនេះរមែងយឺតយោងខ្លួនឯងឆ្លងរួចជានិច្ច ក៏ប៉ុន្តែភាគច្រើនមានចិត្តស្រពាប់ស្រពោន និងកើតរោគអផ្សុក។
-ចូលចិត្តបង្ហាញម៉ូតៈ តាមរូបភាពនេះយើងអាចពោលបានថា ជាមនុស្សចេះរៀបចំគម្រោងជីវិតរបស់ខ្លួន និងដឹងថា ខ្លួនឯងមានសមត្ថិភាពប៉ុនណាអាចធ្វើអ្វីដែលមិនហួសមាឌ។ ជាមនុស្សមានមោទនភាពសម្រាប់អ្វីដែលខ្លួនឯងមានចេះទទួលយកគំនិតយោបល់ របស់អ្នកដទៃមិនអាត្មានិយម។ ចំណុចសំខាន់រាល់ពេលធ្វើកិច្ចការទាំងឡាយមនុស្សនេះតែងពិចារណាយ៉ាង ម៉ត់ចត់ គិតមុនទើបគួរតាមក្រោយ។
-ចូលចិត្តលេងកីឡាៈ ចំណែកអ្នកមានចំណូលចិត្តលេងកីឡារាល់ពេលទំនេរជាមនុស្ស មានគំនិតស្រស់ស្រាយ រីករាយអាចចូលក្នុងចំណោមមនុស្សទូទៅបានដោយមិនពិបាក។ជាមនុស្ស ចូលចិត្ត សម្លឹងមើលពិភពលោកក្នុងផ្លូវល្អ មិនប្រព្រឹត្តលើផ្លូវណាមួយដែលនាំឲ្យខ្លួនឯង និងអ្នកដទៃកើតទុក្ខព្រួយ និងមានការទទួលខុសត្រូវច្បាស់លាស់ ហ៊ានគិតហ៊ានសម្រេចចិត្ត។ ដោយមូលហេតុនេះហើយ ទើបភាគច្រើនមនុស្សនេះ ធ្វើការងារទទួលទានជោគជ័យច្រើនជាងបរាជ័យ។
-ចូលចិត្តរឿងបច្ចេកវិទ្យាៈជា មនុស្សមានទឹកចិត្តជាមួយអ្នកដទៃ មិនចូលចិត្តវាយឬក ក្រអឺតក្រទមមើលងាយមើលថោកអ្នកដទៃ ហើយបើមានចំណេះមិនសូវអួតក្អេងក្អាងឲ្យអ្នកដទៃស្តាប់ ឬកោតក្រែង។ ជាទូទៅមនុស្សនេះ ស្វះស្វែងរកអ្វីថ្មីៗដើម្បីភាពរីកចម្រើនខាងចំណេះដឹងដល់ ខ្លួនឯងជានិច្ច។ ជាមនុស្សចូលចិត្តសប្បាយរីករាយចូលក្នុងចំណោមមនុស្សទូទៅបានងាយ ទៀតផង។
-ចូលចិត្តដើរកម្សាន្តៈតាមចរិតឬ កពាបែបនេះអាចបញ្ជាក់បានថា ជាមនុស្សមានការជឿជាក់លើជំសមត្ថភាពខ្លួនឯងទៀតផង។ មនុស្សនេះជាទូទៅតែងរក្សាបាននូវឥរិយាបថស្ងៀមស្ងាត់មិនចូលចិត្តរ ញុំារញ៉ូវជាមួយអ្នកដទៃ ហើយក៏មិនសូវបង្ហាញពីគំនិតផ្ទាល់ខ្លួនឲ្យនរណាបានស្តាប់ផងដែរ។ ជាមនុស្សរៀបឬកពាបានសមរម្យ ហើយក៏ជាទីពឹងរបស់អ្នកដទៃក្នុងពេលគ្រាមានអាសន្នផងដែរ៕
មើលផងដែរ៖

ចរិកលក្ខណៈឧក្រិដ្ឋជន
១០០វីធីដែលធ្វើឲ្យគេដឹងថាយើងជាហ្គេយ៍
៥គន្លឹះដើម្បីឲ្យក្លាយជាខ្មាំងដៃឆៅ
Sunday, March 3, 2013
表白 by 蕭亞軒(Elva Hsiao)
我一直很有自信 平常不怕說出口
但在你身邊時候 突然感覺好害羞
Boy u make me so shy
everytime u walk by
怎麼我會變這樣 身體不聽我的
從沒有過這感覺 情緒失去控制
Don't know what u do to me
I just know it feels right
never felt this way like
im outta control
不知道 不知道 為什麼 對你說
喜歡你 說不出口
好想跟你表白 好想跟你表白
為什麼 為什麼 不知道 怎麼說
喜歡你 說不出口
好想跟你表白 好想跟你表白
我一直很有自信 平常不怕說出口
但在你身邊時候 突然感覺好害羞
Boy u make me so shy
everytime u walk by
怎麼我會變這樣 身體不聽我的
從沒有過這感覺 情緒失去控制
Don't know what u do to me
I just know it feels right
never felt this way like
im outta control
不知道 不知道 為什麼 對你說
喜歡你 說不出口
好想跟你表白 好想跟你表白
為什麼 為什麼 不知道 怎麼說
喜歡你 說不出口
好想跟你表白 好想跟你表白
girl:Hey boy! How ya doin
Boy:Wussup girl! I'm doin good
girl:想要告訴你件事情 I don't know if I should
Boy:沒有關係說吧 不要想太多啦
girl:我要讓你知道 that I wanna be your girl
一直想要問你 想不想 rock my world
Boy:Wah! 怎麼這樣! 你打動我的心
我整個 feel like I'm outta control
不知道 不知道 為什麼 對你說
喜歡你 說不出口
好想跟你表白 好想跟你表白
為什麼 為什麼 不知道 怎麼說
喜歡你 說不出口
好想跟你表白 好想跟你表白
好想跟你表白 好想跟你表白
好想跟你表白 好想跟你表白
Saturday, March 2, 2013
Wednesday, February 20, 2013
សម័យចិនបុរាណ រាជ្យវង្សសាង (១៧០០-១០៤៦ មុនគ.ស.)
រាជ្យវង្សសាង រឺ អ៊ីន
កំណត់ត្រាដែលបានសរសេរមុនគេបង្អស់ពីអតីតកាលរបស់ចិនមកទល់ឥឡូវបានរកឃើញកាលបរិច្ឆេទពីរាជ្យវង្សសាង នៅប្រហែលសតវត្សទី១៣មុនគ.ស. ហើយយកបានពីទំរង់នៃអក្សរចារឹកនៃការព្យាករពីអនាគតកត់ត្រាលើឆ្អឹង រឺ សំបកសប្បីសត្វដែលក៏អាចហៅផងដែរថាឆ្អឹងទំនាយ ។ ការរកឃើញខាងបុរាណវត្ថុដែលផ្ដល់នូវតឹកតាងនៃវត្តមានរបស់រាជ្យវង្សសាង ១៦០០-១០៤៦ មុនគ.ស.ត្រូវបានចែកចេញជាពីរឈុត ។
ឈុតទីមួយពីដើមសម័យរាជ្យវង្សសាងដែលមកពីប្រភពដើមនៅឯអឺលីកាង(Erligang)ឋិត នៅក្នុងជិងចូវ(Zhengzhou)និងសាងឆឹង(Shangcheng) ។ ឈុតទីពីរពីចុងរាជ្យវង្សសាង រឺ សម័យអ៊ីន(Yin)ដោយប្រកបទៅដោយតួសេចក្ដីដ៏ច្រើននៃសំណេរឆ្អឹងអាថ៌កំបាំង ។ អានយ៉ាង(Anyang)ស្ថិតក្នុងខេត្តហឺណាន(Henan)នាសម័យថ្មីនេះត្រូវបានអះអាងថាជារាជធានីចុងក្រោយ ក្នុងចំណោមរាជធានីសាងទាំងប្រាំបួន (១៣០០-១០៤៦ឆ្នាំមុនគ.ស.) ។ រាជ្យវង្សសាងមានមហាក្សត្រ ៣១អង្គពីស្ដេចថាងដល់ស្ដេចចូវ ។ នៅក្នុងសម័យនេះ ប្រជាជនចិនបានគោរពបូជាទេព្ដាផ្សេងៗដូចជា ទេព្ដាអាកាសធាតុនិងទេព្ដាមេឃហើយនិងទេព្ដាជាន់ខ្ពស់ដែលមាននាមថាសាងទី(Shangdi)ជាទេព្ដាគ្រប់គ្រងលើទេព្ដាដ៏ទៃទៀត ។ ទេព្ដាទាំងនោះជាអ្នករស់នៅកំឡុងរាជ្យវង្សសាងដែលបានជឿថាជាបុព្វការីជន ឪពុកម្ដាយនិងដូនតារបស់ពួកគេបានក្លាយជាទេព្ដា នៅពេលពួកគាត់ស្លាប់ហើយបុព្វការីជនរបស់ពួកគេនោះចង់អោយមានគេបូជាខ្លួនដូចទេព្ដាដែរ ។ គ្រួសារនីមួយៗបានគោរពបូជាបុព្វបុរសរៀងៗខ្លួន ។
ប្រហែលជា១៥០០ឆ្នាំមុនគ.ស. ពួកចិនបានចាប់ផ្ដើមប្រើឆ្អឹងទំនាយ ដែលបានសរសេររួចទៅទស្សន៍ទាយព្យាករណ៍អនាគត ។ នៅសម័យមួយនៃរាជ្យវង្សចូវ (ប្រហែល ១១០០ឆ្នាំមុនគ.ស.) ប្រជាជនក៏គោរពបូជាអធិធម្មជាតិមួយដែរ ដែលហៅថាធាន(Tian) ត្រូវបានបកប្រែជាសាមញ្ញថាឋានលើ(មេឃ)។ ដូចគ្នានឹងសាងទីដែរ ឋានលើបានគ្រប់គ្រងលើទេព្ដាទាំងអស់ហើយឋានសួគ៌ក៏បានសម្រេចថានរណានឹងគ្រប់គ្រងប្រទេសចិនស្ថិត នៅក្រោមអំនាចទេវរាជ ។ ព្រះមហាក្សត្រអាចគ្រប់គ្រងបានដរាបណាទ្រង់មានអំនាចទេវរាជ ។ គេមានជំនឿថាអធិរាជ រឺ អធិរាជនីបានបាត់បង់នូវអំនាចទេវរាជនៅពេលដែលគ្រោះធម្មជាតិបានកើតឡើងយ៉ាងច្រើនហើយ ពេលនោះជាការពិតទៅទៀត ព្រះមហាក្សត្រក៏លែងមានការខ្វល់ព្រះទ័យទៅលើប្រជារាស្ត្របានធ្វើអោយឃើញជាក់ស្ដែងឡើង ។ ដោយការឆ្លើយតបមកវិញ គ្រួសាររាជ្យវង្ស នឹងត្រូវបានផ្ដួលរំលំហើយរាជ្យវង្សថ្មីនឹងកាន់កាប់បន្តនិងទទួលបានអំណាចទេវរាជជំនួសវិញ ។
កំណត់ត្រានៃមហាប្រវត្តិវិទូ ថ្លាថ្លែងថារាជ្យវង្សសាងបានប្ដូររាជធានីប្រាំមួយលើក ។ ជាចុងក្រោយ(ហើយសំខាន់បំផុត)ប្ដូរទៅអ៊ីន(Yin)នៅឆ្នាំ១៣៥០មុនគ.ស.ដែលនាំមកដល់យុគមាសនៃរាជវង្សនេះ ។ ពាក្យថារាជ្យវង្សអ៊ីន(Yin)មានន័យដូចនឹងរាជ្យវង្សសាងក្នុងប្រវត្តិសាស្ត្រដែរ ទោះបីយ៉ាងណាពាក្យនេះត្រូវបានប្រើជាចុងក្រោយហើយកាន់តែច្បាស់ឡើងនៅពាក់កណ្ដាលនៃសម័យរាជ្យវង្សសាងចុងក្រោយបង្អស់ ។
ប្រវត្តិវិទូចិន ដែលបានរស់នៅសម័យក្រោយៗមកទៀតទម្លាប់ធ្វើការកត់សំគាល់លើរាជ្យវង្សមួយដែលបន្តពីរាជ្យវង្សមួយទៀត ក៏ប៉ុន្តែស្ថានភាពនយោបាយជាក់ស្ដែង ក្នុងប្រទេសចិនដើមដំបូងត្រូវបានដឹងថាមានការស្មុគស្មាញមែនទែន ។ ដោយហេតុនេះហើយ តាមអ្នកប្រាជ្ញនៃប្រទេសចិនខ្លះអោយយោបល់ថាសៀហើយនិងសាងប្រហែលជាសំដៅទៅ លើអង្គការនយោបាយពីរដែលមានដំណាលៗគ្នា ក៏ដូចជា ចូវដំបូងឡើយត្រូវបានដឹងថាមានវត្តមាន ក្នុងសម័យតែមួយនឹងសាងដែរ ។ កំណត់ត្រាសរសេរដៃបានរកឃើញនៅអានយ៉ាង(Anyang)អះអាងនូវវត្តមាននៃរាជ្យវង្សសាង ។ ក៏ប៉ុន្តែ អ្នកប្រាជ្ញបស្ចឹមប្រទេសជារឿយៗស្ទាក់ស្ទើរដោយឯកភាពជាបណ្ដោះអាសន្នរួមគ្នា ដោយទទួលស្គាល់តាមកំណត់ត្រាអានយ៉ាងដែលថាមានរាជ្យវង្សសាង ។ ឧទាហរណ៍ ការស្វែងរកបុរាណវត្ថុនៅឯសានស៊ិងតួយ(Sanxingdui)បានផ្ដល់ជាគំនិតថាអរិយធ៌មបច្ចេកទេស ដែលបានរីកចំរើនមិនដូចវប្បធ៌មអានយ៉ាងទេ ។ តឹកតាងមិនអាចសន្មតបាននៅក្នុងការផ្ដល់អោយដឹងថាតើអាណាចក្រសាងលាតសន្ធឹងពីអានយ៉ាងចម្ងាយប៉ុន្មាននោះទេ ។ សម្មតិកម្មដែលនាំអោយថាអានយ៉ាងត្រូវបានគ្រប់គ្រងដោយរាជ្យវង្សសាងដដែលនោះ គឺនៅក្នុងប្រវត្តិសាស្ត្រផ្លូវការមានដូចគ្នានិងបានធ្វើពាណិជ្ជកម្មជាមួយនឹងតំបន់ដែលមានការតាំងនៅ នៃវប្បធ៌មផ្សេងៗដ៏ទៃទៀតជាច្រើនក្នុងតំបន់ បច្ចុប្បន្នសំដៅលើប្រទសចិនភាគខាងក្នុង រឺក៏ ភូមិភាគកណ្ដាល ។
អត្ថបទទាក់ទង៖
សម័យចិនបុរាណ រាជ្យវង្សសៀ (២១០០ - ១៦០០ មុនគ.ស.)

Tuesday, February 19, 2013
សម័យចិនបុរាណ រាជ្យវង្សសៀ (២១០០ - ១៦០០ មុនគ.ស.)
រាជ្យវង្សសៀនៃប្រទេសចិន (ពីប្រ.២១០០ ដល់ ប្រ. ១៦០០ មុនគ.ស.)គឺជារាជ្យវង្សដំបូងគេបង្អស់ដែលបានពិព៌ណនាក្នុងកំណត់ត្រាប្រវត្តិសាស្ត្របុរាណដូចជា កំណត់ត្រានៃមហាប្រវត្តិវិទូនិងកាលប្បវត្តិឫស្សី ។
ទោះបីជាមានការមិនឯកភាពថា តើរាជ្យវង្សនេះមាន រឺ អត់ អោយប្រាកដក៏ដោយ ក៏មានភស្តុតាងខាងបុរាណវត្ថុខ្លះបង្ហាញថាមានវត្តមាននៃរាជ្យវង្សនេះដែលអាចទៅរួច ។ អ្នកប្រវត្តិវិទូស៊ឺម៉ា ឈាន(Sima Qian) (១៤៥-៩០ មុនគ.ស.)ដែលជាអ្នកកត់ត្រាស៊ឺជី(Shiji) រឺក៏ កំណត់ត្រានៃមហាប្រវត្តិវិទូហើយនិងកាលប្បវត្តិដែលបានហៅថាកាលប្បវត្តិឫស្សីចុះកាលបរិច្ឆេទការកកើតនៃរាជ្យវង្សសៀកាលពី៤២០០ឆ្នាំមុន ក៏ប៉ុន្តែកាលបរិច្ឆេទនេះមិនទាន់ជាក់លាក់នៅឡើយ ។. អ្នកបុរាណវត្ថុភាគច្រើនឥឡូវនេះបានភ្ជាប់រាជ្យវង្សសៀទៅនឹងកំណាយ នៅឯអឺលីធូ(Erlitou)ក្នុងខេត្តហឺណាន(Henan)ភាគកណ្ដាល ជាកន្លែងដែលចង្ក្រានរំលាយសំរិទ្ធិមួយតាំងពីប្រហែល២០០០ឆ្នាំមុនគ.ស.ត្រូវបានជីកកកាយឃើញ ។
សញ្ញាណសំគាល់ដំបូងដែលបានមកពីសម័យនេះបានរកឃើញលើគ្រឿងស្មូននិងសំបកខ្ចៅខ្យងត្រូវបានគិតថាជាដូនតា នៃតួអក្សរចិនសម័យទំនើបនេះ ។ជាមួយគ្នាកំណត់ត្រាដ៏ច្បាស់លាស់តិចតួចដែលត្រូវគ្នានឹងឆ្អឹងទំនាយរាជ្យវង្សសាង រឺក៏ ការសរសេរលើភាជន៍សំរិទ្ធិរាជ្យវង្សចូវ សម័យរាជការសៀនៅតែអាចយល់បានតិចតួចនៅឡើយ ។
តាមរយៈទេវកថា រាជ្យវង្សនេះបានបញ្ចប់នៅប្រហែល១៦០០ឆ្នាំមុនគ.ស. ជាលទ្ធផលមួយនៃសមរភូមិមិងធាវ ។