-ចូលចិត្តថតរូបៈ តាមសកម្មភាព បែបនេះយើងអាចទស្សន៍ទាយបានថា មនុស្សនេះអ្នកដទៃពិបាកនឹងឈ្វេងយល់ចិត្តបាន ព្រោះអារម្មណ៍របស់គេមានសភាពដូចជាទឹកសមុទ្រម្តងជោរម្តងនាចមិន នឹងន។ ជាទូទៅគ្មាននរណាម្នាក់អាចទស្សន៍ទាយចិត្តរបស់មនុស្សនេះបានថា ពេលនេះម៉ោងនេះគេមានអារម្មណ៍បែបណាបាននោះឡើយ។ ក៏ប៉ុន្តែការពិតជាមនុស្សមានសន្តានចិត្តល្អចេះជួយយឹតយោង អ្នកទន់ខ្សោយ ជាពិសេសអ្នកដែលនៅជុំវិញកាយ។
-ចូលចិត្តគួរូបភាពៈ អាចពោលបានថា មនុស្សនេះមានចរិតមឹងម៉ាត់ ហើយក៏មិនសូវចាប់អារម្មណ៍ផងដែរថា អ្នកដទៃគេកំពុងគិត ឬមើលមកខ្លួនឯងក្នុងន័យយ៉ាងណានោះដែរ ព្រោះឧត្តមគតិរបស់គេគឺព្យាយាមធ្វើខ្លួនឯងឲ្យបានល្អបំផុតទុកជា ស្រេច។ ជាមនុស្សមានចិត្តឆាប់ទន់ទោរស្របតាមអ្នកដទៃ ពូកែស្រមើស្រមៃ និងមានអារម្មណ៍ស្រាលដូចសំឡីនៅពេលអ្វីមិនត្រូវចិត្តអាចក្រវ ក្រោធដាច់ក្បាលដាច់កន្ទុយក៏ថាបាន។
-ចូលចិត្តមើលភាពយន្តៈ សម្រាប់អ្នកមើលភាពយន្តជាប្រចាំរាល់ថ្ងៃទំនេរនោះ គេជាមនុស្ស ដែលមានសេចក្តីសុខជាមួយនឹងខ្លួនឯងមិនពឹងពាក់ខ្ចីដង្ហើមអ្នកដទៃដក មានគំនិតប្រាជ្ញាផ្តួចផ្តើមល្អៗនិងមានទំនុកចិត្តលើខ្លួនឯង ទើបរាល់ពេលជួបឧបសគ្គមនុស្សនេះរមែងយឺតយោងខ្លួនឯងឆ្លងរួចជានិច្ច ក៏ប៉ុន្តែភាគច្រើនមានចិត្តស្រពាប់ស្រពោន និងកើតរោគអផ្សុក។
-ចូលចិត្តបង្ហាញម៉ូតៈ តាមរូបភាពនេះយើងអាចពោលបានថា ជាមនុស្សចេះរៀបចំគម្រោងជីវិតរបស់ខ្លួន និងដឹងថា ខ្លួនឯងមានសមត្ថិភាពប៉ុនណាអាចធ្វើអ្វីដែលមិនហួសមាឌ។ ជាមនុស្សមានមោទនភាពសម្រាប់អ្វីដែលខ្លួនឯងមានចេះទទួលយកគំនិតយោបល់ របស់អ្នកដទៃមិនអាត្មានិយម។ ចំណុចសំខាន់រាល់ពេលធ្វើកិច្ចការទាំងឡាយមនុស្សនេះតែងពិចារណាយ៉ាង ម៉ត់ចត់ គិតមុនទើបគួរតាមក្រោយ។
-ចូលចិត្តលេងកីឡាៈ ចំណែកអ្នកមានចំណូលចិត្តលេងកីឡារាល់ពេលទំនេរជាមនុស្ស មានគំនិតស្រស់ស្រាយ រីករាយអាចចូលក្នុងចំណោមមនុស្សទូទៅបានដោយមិនពិបាក។ជាមនុស្ស ចូលចិត្ត សម្លឹងមើលពិភពលោកក្នុងផ្លូវល្អ មិនប្រព្រឹត្តលើផ្លូវណាមួយដែលនាំឲ្យខ្លួនឯង និងអ្នកដទៃកើតទុក្ខព្រួយ និងមានការទទួលខុសត្រូវច្បាស់លាស់ ហ៊ានគិតហ៊ានសម្រេចចិត្ត។ ដោយមូលហេតុនេះហើយ ទើបភាគច្រើនមនុស្សនេះ ធ្វើការងារទទួលទានជោគជ័យច្រើនជាងបរាជ័យ។
-ចូលចិត្តរឿងបច្ចេកវិទ្យាៈជា មនុស្សមានទឹកចិត្តជាមួយអ្នកដទៃ មិនចូលចិត្តវាយឬក ក្រអឺតក្រទមមើលងាយមើលថោកអ្នកដទៃ ហើយបើមានចំណេះមិនសូវអួតក្អេងក្អាងឲ្យអ្នកដទៃស្តាប់ ឬកោតក្រែង។ ជាទូទៅមនុស្សនេះ ស្វះស្វែងរកអ្វីថ្មីៗដើម្បីភាពរីកចម្រើនខាងចំណេះដឹងដល់ ខ្លួនឯងជានិច្ច។ ជាមនុស្សចូលចិត្តសប្បាយរីករាយចូលក្នុងចំណោមមនុស្សទូទៅបានងាយ ទៀតផង។
-ចូលចិត្តដើរកម្សាន្តៈតាមចរិតឬ កពាបែបនេះអាចបញ្ជាក់បានថា ជាមនុស្សមានការជឿជាក់លើជំសមត្ថភាពខ្លួនឯងទៀតផង។ មនុស្សនេះជាទូទៅតែងរក្សាបាននូវឥរិយាបថស្ងៀមស្ងាត់មិនចូលចិត្តរ ញុំារញ៉ូវជាមួយអ្នកដទៃ ហើយក៏មិនសូវបង្ហាញពីគំនិតផ្ទាល់ខ្លួនឲ្យនរណាបានស្តាប់ផងដែរ។ ជាមនុស្សរៀបឬកពាបានសមរម្យ ហើយក៏ជាទីពឹងរបស់អ្នកដទៃក្នុងពេលគ្រាមានអាសន្នផងដែរ៕
មើលផងដែរ៖