About



Monday, January 7, 2013

និយាយពីការពឹងគេទិញទំនិញអនឡាញ (Online shopping)


និយាយពីវានេះ ខ្ញុំដូចជាចាប់អារម្មណ៍ណាស់ គឺចាប់អារម្មណ៍តាំងពី ឆ្នាំ២០០៤មកម៉្លេះ។
ថ្មីៗនេះមានគេអាចជួយទិញទំនិញឲ្យយើងបាន ទោះជាយើងមិនអាចទិញខ្លួនឯងបានក្ដី ប៉ុន្តែគេនឹងជួយ ដោយយើងគ្រាន់តែចំនាយថ្លៃពន្ធ និងការដឹក (ទំងន់ថ្លឹង)  ព្រមទាំងតំលៃ​ទំនិញដែលយើងចង់ទិញនោះប៉ុណ្ណោះ។
លក្ខ័ខ័ណ្ឌងាយស្រួល ប៉ុន្តែទំនិញដែលយើងចង់ទិញមកនោះ អាចនឹងមិនត្រូវល័ក្ខខ័ណ្ឌអ្នក​ដែលជួយទិញយើង  ដូចជាៈ
ទី១. ប្រវែង
ទី២. ទំងន់ (ថ្លៃថ្លឹង)
ទី៣.ថ្លៃដឹក (Shipping)
ទី៤. រយៈពេលរង់ចាំ

-ប្រវែង គឺមានទំនិញខ្លះ និងរបស់អេឡិចត្រូនិចធំៗ ដូចជាកាមេរ៉ា  កែវយឹត តេលេទស្សន៍ព្រោះរបស់ទាំងអស់នោះ វាមកជាមួយនឹងជើងទម្រ ហើយជើងទម្ររបស់វាវែង គឺទាមទារឲ្យមានការវិចខ្ចប់ត្រឹមត្រូវ ដាក់ក្នុងប្រអប់រឺឡាំងជាដាច់ខាត។ បញ្ហាត្រង់ថាប្រវែងរបស់វាវែងពេក និងមិនត្រូវតាមទំហំដែលអ្នកជួយទិញផ្ដល់ឲ្យ។
ភាគច្រើនប្រវែងដែលគេផ្ដល់ឲ្យនោះ មានប្រវែងត្រឹម 25អ៊ីង រឺស្មើនឹង63,5 សង់ទីម៉ែត្រ។
-ទំងន់ របស់ទំនិញ និងសំភារៈមួយចំនួនសុទ្ធតែមានប្រអប់ និងការវិចខ្ចប់ ពេលដែលយើងមើល ការពិពណ៌នារបស់គេ គេមិនទាន់បានសរុបជាមួយនឹងការវិចខ្ចប់នៅឡើយនោះទេ ហើយបញ្ហា ដែលយើងជួបគឺទំងន់ ហើយទំងន់ធ្ងន់ពេក យើងក៏ត្រូវបង់ថ្លៃថ្លឹងច្រើនដែរ។ ប្រសិនបើទំនិញរបស់យើងទំងន់ ពី៥ ទៅ១០គីឡូនោះ  ដូច្នេះ បើគេគិតថ្លៃ១គីឡូ២០ដុល្លារ នោះប្រាក់ដែលយើងត្រូវចំនាយគ្រាន់តែថ្លៃថ្លឹងមួយ ត្រូវចំនាយពី១០០ដុល្លារ ទៅ២០០ដុល្លាររួចបាត់​ទៅហើយ ដោយមិនទាន់គិតថ្លៃទំនិញដើម ដែលយើងចង់ទិញផង។
- ថ្លៃដឹក (Shipping) នោះ មានរបស់ខ្លះភាគច្រើនគឺដឹកឲ្យដោយមិនគិតលុយ ប៉ុន្តែដោយកន្លែង និងរបស់ខ្លះទៀត អាចនឹងគិតលុយទៅតាមប្រទេស និងមធ្យោបាយដឹកជញ្ជូន។ ប្រសិនបើគេយកថ្លៃដឹក ឧទាហរណ៍ ៖៤០ដុល្លារ នោះយើងនឹងចំនាយបន្ថែមទៀត ទៅលើថ្លៃដឹក ហើយបូកនឹងតំលៃទំនិញដើម បូកនឹងថ្លៃថ្លឹង។
- រយៈពេលរង់ចាំ គឺយើងត្រូវរង់ចាំទំនិញរបស់យើងដែលនឹងកំពុងតែដឹក ឆ្លងទ្វីប រឺឆ្លងប្រទេសមួយ ហើយវាអាចចំនាយពេលពី ៥ ទៅ​ ៣០ ថ្ងៃ តាមទំហំទំនិញរបស់យើង។


តាមធម្មតាថ្លៃពន្ធទំនិញធម្មតា អាចពី១០ដុល្លារ ទៅ៣០ដុល្លារ ប៉ុន្តែប្រសិនជាទំនិញរបស់យើង​ ជាឡាន រឺម៉ូតូវិញ ថ្លៃពន្ធគេនឹងគិតផ្សេងទៅតាមការដឹកនិងពន្ធតាមប្រទេសទៀត។ ប៉ុន្តែយកល្អ ចំពោះទំនិញធំៗ យើងគួរតែទិញដោយខ្លួនឯង រឺកម្មង់គេផ្ទាល់ទើបល្អជាង។
យើងឃើញថា វាងាយស្រួលទិញអីចឹង ប៉ុន្តែចូលប្រយ័ត្នបំផុតអំពីអ្នកជួយទិញឲ្យយើង ព្រោះយើងត្រូវដឹងពីទីតាំងអ្នកដែលជួយទិញឲ្យយើង លេខទូរស័ព្ទ ទីស្នាក់ការដែលត្រូវយក​ទំនិញនោះ មានលិខិត និងក្រដាសស្នាមជាលាយលាក់អក្សរ ពេលកក និងក្រោយពេលទទួលទំនិញ។


អត្ថបទ៖ monyrinataro

0 comments :

Post a Comment