About



Wednesday, February 20, 2013

សម័យចិនបុរាណ រាជ្យវង្សសាង (១៧០០-១០៤៦ មុនគ.ស.)

រាជ្យវង្សសាង រឺ អ៊ីន
កំណត់ត្រាដែលបានសរសេរមុនគេបង្អស់ពីអតីតកាលរបស់ចិនមកទល់ឥឡូវបានរកឃើញកាល​បរិច្ឆេទពី​រាជ្យវង្សសាង នៅប្រហែលសតវត្សទី១៣មុនគ.ស. ហើយយកបានពីទំរង់​នៃអក្សរចារឹក​នៃការព្យាករពីអនាគតកត់ត្រាលើឆ្អឹង រឺ សំបកសប្បីសត្វដែលក៏អាចហៅផងដែរថាឆ្អឹងទំនាយ ។ ការរកឃើញខាងបុរាណវត្ថុដែលផ្ដល់នូវតឹកតាងនៃវត្តមានរបស់រាជ្យវង្សសាង ១៦០០-១០៤៦ មុនគ.ស.ត្រូវបានចែកចេញជាពីរឈុត ។

ឈុតទីមួយពីដើមសម័យរាជ្យវង្សសាងដែលមកពីប្រភពដើមនៅឯអឺលីកាង(Erligang)ឋិត នៅក្នុងជិងចូវ(Zhengzhou)និងសាងឆឹង(Shangcheng) ។ ឈុតទីពីរពីចុងរាជ្យវង្សសាង រឺ សម័យអ៊ីន(Yin)ដោយប្រកបទៅដោយតួសេចក្ដីដ៏ច្រើននៃសំណេរឆ្អឹងអាថ៌កំបាំង ។ អានយ៉ាង(Anyang)ស្ថិតក្នុងខេត្តហឺណាន(Henan)នាសម័យថ្មីនេះត្រូវបានអះអាងថាជារាជធានី​ចុងក្រោយ ក្នុងចំណោមរាជធានីសាងទាំងប្រាំបួន (១៣០០-១០៤៦ឆ្នាំមុនគ.ស.) ។ រាជ្យវង្សសាងមានមហាក្សត្រ ៣១​អង្គពីស្ដេចថាងដល់ស្ដេចចូវ ។ នៅក្នុងសម័យនេះ ប្រជាជនចិនបានគោរពបូជាទេព្ដាផ្សេងៗដូចជា ទេព្ដាអាកាសធាតុនិងទេព្ដាមេឃហើយ​និងទេព្ដាជាន់ខ្ពស់ដែលមាននាមថាសាងទី(Shangdi)ជា​ទេព្ដាគ្រប់គ្រង​លើទេព្ដាដ៏ទៃទៀត ។ ទេព្ដាទាំងនោះជាអ្នករស់នៅកំឡុងរាជ្យវង្សសាងដែលបានជឿថាជាបុព្វការីជន ឪពុកម្ដាយ​និង​ដូនតា​របស់ពួកគេបានក្លាយជាទេព្ដា នៅពេលពួកគាត់ស្លាប់ហើយបុព្វការីជន​របស់ពួកគេ​នោះចង់​អោយមានគេបូជាខ្លួនដូចទេព្ដាដែរ ។ គ្រួសារនីមួយៗបានគោរពបូជាបុព្វបុរសរៀងៗខ្លួន ។
ប្រហែលជា១៥០០ឆ្នាំមុនគ.ស. ពួកចិនបានចាប់ផ្ដើមប្រើឆ្អឹងទំនាយ ដែលបានសរសេររួច​ទៅ​ទស្សន៍​ទាយព្យាករណ៍អនាគត ។ នៅសម័យមួយនៃរាជ្យវង្សចូវ (ប្រហែល ១១០០ឆ្នាំមុនគ.ស.) ប្រជាជនក៏គោរពបូជាអធិធម្មជាតិមួយដែរ ដែលហៅថាធាន(Tian) ត្រូវបានបកប្រែជាសាមញ្ញ​ថាឋានលើ(មេឃ)។ ដូចគ្នានឹងសាងទីដែរ ឋានលើបានគ្រប់គ្រងលើទេព្ដា​ទាំងអស់ហើយ​ឋានសួគ៌ក៏បានសម្រេចថានរណានឹងគ្រប់គ្រង​ប្រទេសចិនស្ថិត នៅក្រោមអំនាចទេវរាជ ។​​ ព្រះមហាក្សត្រអាចគ្រប់គ្រងបានដរាបណាទ្រង់មានអំនាចទេវរាជ ។ គេមានជំនឿថាអធិរាជ រឺ អធិរាជនីបានបាត់បង់នូវអំនាចទេវរាជនៅពេលដែលគ្រោះធម្មជាតិបានកើតឡើងយ៉ាងច្រើនហើយ ពេលនោះជាការពិតទៅទៀត ព្រះមហាក្សត្រក៏លែងមានការខ្វល់ព្រះទ័យ​ទៅលើប្រជារាស្ត្រ​បានធ្វើអោយឃើញជាក់ស្ដែងឡើង ។ ដោយការឆ្លើយតបមកវិញ គ្រួសាររាជ្យវង្ស នឹងត្រូវបានផ្ដួល​រំលំហើយរាជ្យវង្សថ្មីនឹងកាន់កាប់បន្តនិងទទួលបានអំណាចទេវរាជជំនួសវិញ ។
កំណត់ត្រានៃមហាប្រវត្តិវិទូ ថ្លាថ្លែងថារាជ្យវង្សសាងបានប្ដូររាជធានីប្រាំមួយលើក ។ ជាចុងក្រោយ(ហើយសំខាន់បំផុត)ប្ដូរទៅអ៊ីន(Yin)នៅឆ្នាំ១៣៥០មុនគ.ស.ដែលនាំមកដល់យុគមាស​នៃរាជវង្សនេះ ។ ពាក្យថារាជ្យវង្សអ៊ីន(Yin)មានន័យដូចនឹងរាជ្យវង្សសាងក្នុងប្រវត្តិសាស្ត្រដែរ ទោះបីយ៉ាងណាពាក្យនេះត្រូវបានប្រើជាចុងក្រោយហើយកាន់តែច្បាស់ឡើងនៅពាក់កណ្ដាលនៃ​សម័យរាជ្យវង្សសាងចុងក្រោយបង្អស់ ។

ប្រវត្តិវិទូចិន ដែលបានរស់នៅសម័យក្រោយៗមកទៀតទម្លាប់​ធ្វើការកត់សំគាល់​លើរាជ្យវង្ស​មួយ​ដែល​បន្តពីរាជ្យវង្ស​មួយទៀត ក៏ប៉ុន្តែស្ថានភាពនយោបាយជាក់ស្ដែង ក្នុងប្រទេសចិន​ដើមដំបូងត្រូវ​បាន​ដឹងថាមានការស្មុគស្មាញមែនទែន ។ ដោយហេតុនេះហើយ តាមអ្នកប្រាជ្ញនៃប្រទេសចិន​ខ្លះអោយយោបល់ថាសៀហើយនិងសាងប្រហែលជាសំដៅទៅ លើអង្គការនយោបាយ​ពីរដែល​មានដំណាលៗគ្នា ក៏ដូចជា ចូវដំបូងឡើយត្រូវបានដឹងថាមានវត្តមាន ក្នុងសម័យតែមួយនឹង​សាង​ដែរ ។ កំណត់ត្រាសរសេរដៃ​បានរកឃើញនៅអានយ៉ាង(Anyang)អះអាងនូវវត្តមាននៃ​រាជ្យវង្ស​សាង ។ ក៏ប៉ុន្តែ អ្នកប្រាជ្ញបស្ចឹមប្រទេសជារឿយៗស្ទាក់ស្ទើរដោយឯកភាពជាបណ្ដោះអាសន្នរួមគ្នា ដោយទទួលស្គាល់តាមកំណត់ត្រាអានយ៉ាងដែលថាមានរាជ្យវង្សសាង ។ ឧទាហរណ៍ ការស្វែង​រកបុរាណវត្ថុនៅឯសានស៊ិងតួយ(Sanxingdui)បានផ្ដល់ជាគំនិតថាអរិយធ៌មបច្ចេកទេស ដែលបាន​រីកចំរើនមិនដូចវប្បធ៌មអានយ៉ាងទេ ។ តឹកតាងមិនអាចសន្មតបាននៅក្នុងការផ្ដល់អោយដឹងថាតើអាណាចក្រសាងលាតសន្ធឹងពីអានយ៉ាង​ចម្ងាយប៉ុន្មាននោះទេ ។ សម្មតិកម្មដែលនាំអោយថាអានយ៉ាង​ត្រូវបានគ្រប់គ្រងដោយ​រាជ្យវង្ស​សាង​​ដដែលនោះ គឺនៅក្នុងប្រវត្តិសាស្ត្រផ្លូវការ​មានដូចគ្នានិងបានធ្វើពាណិជ្ជកម្មជា​មួយនឹងតំបន់​ដែលមានការតាំងនៅ នៃវប្បធ៌មផ្សេងៗដ៏ទៃទៀតជាច្រើនក្នុងតំបន់ បច្ចុប្បន្នសំដៅលើ​ប្រទសចិន​ភាគខាងក្នុង រឺក៏ ភូមិភាគកណ្ដាល ។

អត្ថបទទាក់ទង៖
សម័យចិនបុរាណ រាជ្យវង្សសៀ (២១០០ - ១៦០០ មុនគ.ស.)

0 comments :

Post a Comment