Saturday, October 6, 2012
Sunday, September 9, 2012
តើគេសំគាល់ក្មេងប្រុសចូលវ័យជំទង់ដោយរបៀបណា?
សូមស្វែងយល់អំពីការប្រែប្រួលផ្សេងនៅលើរាងកាយមនុស្សប្រុសនៅពេលដែលគេឈានដល់វ័យពេញកំលោះដូចតទៅ ៖
ការវិវឌ្ឍន៍របស់រាងកាយក្មេងប្រុស
ក្មេងប្រុសមានលិង្គ(វាមានលក្ខណៈជាបំពង់ ឬសាច់ក្រក) និងពងស្វាសពីរ(មូល)ដែលប្រហែលជាមិនមានទំហំស្មើគ្នានោះទេ។ ពងស្វាសមួយអាចស្ថិតនៅទាបបន្ដិចជាងពងស្វាសមួយទៀត។ លិង្គអាចត្រូវបាំងដោយផ្នែកខាងឆ្វេង ឬខាងស្ដាំនៃរាងកាយ។ ជាធម្មតាវាមានរាងកោងបន្ដិចនៅផ្នែកខាងចុង។ ចុងលិង្គមានរន្ធតូចមួយសម្រាប់បញ្ចេញទឹកនោម និងទឹករំអិលផ្លូវភេទ (ហៅថាទឹកកាម)ចេញមកខាងក្រៅ។ ស្រទាប់ផ្នែកខាងក្រៅគ្របលើលិង្គ គឺជាស្បែកស្រោមលិង្គ។ ស្បែកនេះអាចបំលាស់ទីចុះ ក្រោមបន្ដិចដើម្បីបង្ហាញចុងឬក្បាលលិង្គ(ដែលមានពណ៌ស៊ីជម្ពូ)។ ស្បែកនេះផ្លាស់ទីចុះក្រោមបន្ដិចផង ជាពិសេសនៅពេលដែលក្មេងប្រុសមានអារម្មណ៍ផ្លូវភេទ(នៅពេលដែលលិង្គ ឡើងរឹង) ធ្វើដូចនេះលោកអ្នកអាចសម្អាតកំអែលដែលប្រមូលផ្ដុំនៅក្រោមស្បែកចេញ បានដោយងាយ។ ប្រសិនបើមិនអាចសម្អាតដូច្នេះទេ លោកអ្នកអាចមានអារម្មណ៍ថារមាស់ និងមិនមានផាសុកភាព។ នៅពេលរីកលូតលាស់ រាងកាយរបស់លោកអ្នកចាប់ផ្ដើមផ្លាស់ប្ដូរទាំងទំហំ និងទ្រង់ទ្រាយផងដែរ។ ការចាប់ផ្ដើមនេះនៅក្នុងអំលុងអាយុ១០ឆ្នាំ។ ការផ្លាស់ប្ដូរនេះអាចកើតមានលឿន ឬយឺតជាងនេះ អាស្រ័យទៅលើ។ ពួកគេអាចដឹងភ្លាមៗថាស្បែកជើង និងសម្លៀកបំពាក់មិនត្រូវនឹងខ្លួនទៀតទេ។ រោមចាប់ផ្ដើមដុះនៅត្រង់ក្លៀករបស់លោកអ្នក ពុកមាត់ ពុកចង្ការ ត្រង់ជើង និងប្រដាប់ភេទ។
នៅពេលក្មេងប្រុសមានការរីកលូតលាស់ រាងកាយរបស់ពួកគេប្រែក្លាយទៅជាមានសាច់ដុំ សម្លេងរបស់ពួកគេអាចគ្រលរ ពេលខ្លះសម្លេងអាចមានលក្ខណៈធំវែង ពេលខ្លះមានលក្ខណៈស្រួយខ្លី។ រោមចាប់ផ្ដើមដុះនៅលើមុខ ជាពិសេសនៅលើបបូរមាត់។ ក្រពេញអ័រមូនចាប់ផ្ដើមផលិតនូវទឹកកាម ដោយសារតែក្មេងប្រុសចាប់ផ្ដើមពេញវ័យ។ ទឹកកាមគឺជាធាតុស្អិតពណ៌សថ្លាម្យ៉ាង ដែលចេញមកតាមរយៈលិង្គ ហើយវាមានក្លិចឆ្អាបតិចៗ។ ទឹកកាមត្រូវបានបង្កើតឡើងនៅក្នុងពងស្វាសជាបន្ដបន្ទាប់ ហើយមានផ្ទុកនូវមេជីវិតឈ្មោល។ ចលនាធ្លាក់ចេញនៃទឹកកាមនៅកំពុងពេលរួមភេទ ហៅថាការចេញទឹកកាម។
បរិមាណនៃទឹកកាមដែលចេញមកខាងក្រៅអាចមានចំនួនខុសៗគ្នាទៅតាមពេល ផ្សេងៗ។ វាជារឿងមួយធម្មតាទេ ដែលបរិមាណទឹកកាមចេញមកក្រៅមានបរិមាណខុសៗគ្នា ពីពេលមួយទៅពេលមួយទៀតនោះ។ ពេលខ្លះទឹកកាមចេញមកក្រៅរាងកាយនៅពេលយប់ក្នុងកំលុងពេលកំពុងគេងលក់។ នេះហៅថា“សុបិនសើម(Wet dream) ឬចរាចរពេលរាត្រី”។ សុបិនសើមមិនមែនជានិច្ចកាលកើតមានឡើងដោយសារតែអារម្មណ៍ផ្លូវភេទ ឬសុបិនពីការរួមភេទនោះទេ។ ក្មេងប្រុសចាប់ផ្ដើមសុបិនសើមនេះប្រហែលជាក្នុងកំលុងពេលពេញវ័យកំលោះ (នៅក្នុងរយៈពេលអាយុ១០ឆ្នាំឡើង) ហើយក្មេងប្រុសខ្លះទទួលអារម្មណ៍ខ្វល់ខ្វាយដោយស្ងៀមស្ងាត់ និងព្រួយបារម្ភពីរឿងនេះ។ សុបិនសើមជារឿងធម្មជាតិ ហើយការសុបិនសើមនេះគឺមិននាំឱ្យក្មេងប្រុសមានសុខភាពចុះខ្សោយនោះទេ។ នៅពេលបត់ជើងតូច ក្មេងប្រុសប្រហែលជាអាចឃើញ២-៣តំណក់នៃទឹករំអិលថ្លាៗចេញមកក្រៅនៅមុន ពេលទឹកនោមចេញតែបន្ដិចតែប៉ុណ្ណោះ។ ទាំងទឹកកាម និងទឹកនោមគឺចេញមកក្រៅតាមរយៈបំពង់ និងរន្ធតែមួយ។ ដូច្នេះហើយនៅពេលទឹកកាមមានវត្ដមាននៅក្នុងបំពង់នោះ វាមានលក្ខណៈធម្មជាតិដោយស្វ័យប្រវត្ដ គឺថាទឹកកាមនឹងចេញមកមុនទឹកនោម។
ការមានអារម្មណ៍ផ្លូវភេទរបស់ក្មេងប្រុស
ក្នុងវ័យកំពុងតែលូតលាស់នេះ ក្មេងប្រុសភាគច្រើនតែងចង់ដឹងចង់ឃើញ ហើយនិងចង់សាកល្បង។ ការឡើងរឹងអាចចាប់ផ្ដើមមានជាញឹកញាប់ផងដែរ ជាពិសេសនៅពេលក្មេងប្រុសមានអារម្មណ៍រំភើប។ ប្រសិនបើលោកអ្នកដឹងថាលោកអ្នកមានការឡើងរឹងនៅក្នុងពេលមួយគួរឱ្យ អៀនខ្មាស(ឧទាហរណ៍ ៖ នៅក្នុងថ្នាក់រៀន ឬកន្លែងលេងកីឡា ឬក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់) ចូរលោកអ្នកសម្រួលឥរិយាបថខ្លួនអ្នក ហើយការឡើងរឹងនោះនឹងស្រក់ទៅវិញដោយខ្លួនឯង។ នៅពេលដែលក្មេងប្រុសមានការរំភើបផ្លូវភេទ លិង្គរបស់គេចាប់ផ្ដើមរឹងហើយងើបឡើង។ នេះត្រូវបានស្គាល់ថាជាការឡើងរឹង ហើយកើតមានឡើងដោយសារតែការកើនឡើងនៃចរន្ដឈាមហូរចូលទៅក្នុងលិង្គ។ ពេលខ្លះការឡើងរឹងកើតឡើងដោយឯងៗ មិនចាំបាច់មានអារម្មណ៍ផ្លូវភេទនោះទេ។ ក្មេងប្រុសជាច្រើនមានការឡើងរឹងនៅពេលព្រឹក និងក្នុងអំឡុងពេលគេងផងដែរ។ នេះគឺជាលក្ខណៈធម្មជាតិដ៏អស្ចារ្យ និងជារឿងធម្មតាទេ។ ការឡើងរឹងបែបនេះមិនមែនមានន័យថា ពួកគេ“ត្រូវតែស្វែងរកការរួមភេទនោះទេ”។ ក្មេងប្រុសខ្លះគិតថា វាជារឿងគួរឲ្យខ្មាស់អៀនមួយ នៅពេលដែលពួកគេប្រាប់ឪពុកម្ដាយ ឬអ្នកដទៃ អំពីការប្រែប្រួលរបស់គេ។ មានក្មេងប្រុសខ្លះ ដោយគ្រាន់តែចង់បន្ថូយអារម្មណ៍ផ្លូវភេទរបស់ខ្លួន ពួកគេខ្លះក៏មានចិត្តគិតផ្ដេសផ្ដាស ស្វែងរកវីដេអូអាសអាភាសតាមអ៊ីនធើណេតដើម្បីមើល និងមួយចំនួនទៀត សំរេចកាមដោយដៃ រឺលេងប្រដាប់ភេទរបស់ខ្លួន។ លោកអ្នក ត្រូវតែប្រឹក្សាជាមួយនឹងឪពុកម្ដាយ រឺអ្នកទុកចិត្ត ដើម្បីដោះស្រាយពីភាពរខ្វល់ខ្វាយរបស់អ្នក ពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទ និងការបម្រែបម្រួលនៃរាងកាយរបស់អ្នក។
អនាម័យប្រដាប់ភេទរបស់ក្មេងប្រុស
បើទោះបីជាប្រដាប់ភេទរបស់ក្មេងប្រុសមិនមានលក្ខណៈស្មុគស្មាញច្រើន ដូច ប្រដាប់ភេទរបស់ក្មេងស្រីក៏ដោយ ក៏ត្រូវតែមានអនាម័យឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យបញ្ហាសុខភាពកើតឡើង។ ការធ្វើអនាម័យគឺសំដៅទៅលើចំណុចមួយចំនួនដូចជា៖
- លាងលិង្គថ្នមៗជារៀងរាល់ថ្ងៃជាមួយទឹក មិនប្រើសាប៊ូ។ ថ្នាំសម្លាប់មេរោគ ឬថ្នាំបំបាត់ក្លិនជាដើម អាចត្រូវការនៅពេលខ្លះ។
- ធូលីអាចប្រមូលផ្តុំជាសារធាតុស្អិតហៅថាកែ្អល នៅក្រោមស្បែកលិង្គ។ ទាញស្បែកក្រោមលិង្គចុះក្រោមដោយថ្នមៗហើយលាងសម្អាតចុង ឬក្បាលលិង្គ។ មានលក្ខណៈងាយស្រួលនៅក្នុងការសម្អាតបែបនេះនៅពេលដែលមិនមានការឡើង រឹង។
- នៅពេលលាងសម្អាតក្រោយពេលបត់ជើងធំរួច ត្រូវលាងវាតាមទម្រង់ប្រអប់ដៃ គឺចេញពីលិង្គទៅផ្នែកខាងក្រោយ ធ្វើដូច្នេះដើម្បីការពារទប់ស្កាត់ការឆ្លងមេរោគ។
- ផ្លាស់ប្ដូរ(លីអូ)ខោទ្រនាប់ឱ្យបានទៀងទាត់(យ៉ាងហោចណាស់មួយដងមួយថ្ងៃ) ហើយចៀសវាងទុកខោទ្រនាប់ឱ្យស្ងួតដោយ ឯងៗ។
- សម្អាតខោទ្រនាប់យ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាលោកអ្នកសម្អាតសាប៊ូចេញអស់។
- ហាលខោទ្រនាប់នៅក្រាមពន្លឺព្រះអាទិត្យ ព្រោះកម្ដៅថ្ងៃអាចសម្លាប់មេរោគ។
- មិនត្រូវស្លៀកខោទ្រនាប់រឹបពេកនៅពេលចូលគេង
ដោយសារក្នុងវ័យនេះជាវ័យកំពុងលូតលាស ពួកគេតែងចង់សាកនូវអ្វីដែលពួកគេបានដឹង បានឃើញ ចូរឪពុកម្ដាយគ្រប់រូបធ្វើការតាមដាន និងសង្កេត រាល់ទង្វើរបស់កូន ជាពិសេសនៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនរបស់គេ ប្រសិនជាមាន។
មិត្តភ័ក្ដិរបស់គេក៏ជាបច្ច័យមួយក្នុងការរួមចំនែក ដែលធ្វើឲ្យគេខ្វល់ខ្វាយអំពីការលូតលាស់ និងសុខភាពផ្លូវភេទរបស់គេផងដែរ ព្រោះពួកគេយល់ថា ខ្លួនគេ អាចខុសពីគេ រឺមានបញ្ហាខុសប្លែកពីក្មេងដទៃ ចូរឪពុកម្ដាយគ្រប់រូបអប់រំគេ និងប្រាប់គេថា វ័យរបស់គេនេះ គឺជាវ័យកំពុងតែលូតលាស់ ការប្រែប្រួលរាងកាយ គឺជារឿងធម្មតាមួយសំរាប់រូបគេ ឲ្យគេក្លាហាន ហ៊ាននិយាយប្រាប់អំពីខ្លួនគេ មកកាន់យើង ដើម្បីឲ្យយើងនិងគេអាចប្រាប់ និងដោះស្រាយ ក៏ដូចជាប្រឹក្សាជាមួយនឹងពេទ្យ។
ដំបួងន្មាន
ដោយសាររយៈពេលនេះ លោកអ្នកកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ដូច្នេះតម្រូវការម្ហូបអាហារអាចកើនឡើងដែរ។ ការហូបចុកឱ្យបានសមស្រប ដោយមានផ្លែឈើ បន្លែ ទឹកដោះគោ នោះនឹងជួយឱ្យលោកអ្នកមានស្មារតីវាងវៃ និងមិនឡើងទម្ងន់។ គួរតែចៀសវាងអាហារចៀន ឬបំពង ដូចជាដំឡូងកំប៉ុង អាហារមានខ្លាញ់ ឬប្រេងច្រើន ហើយធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារសុខភាពឱ្យបានមាំមួន ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
កែសំរួល៖ monyrinataro
Friday, August 31, 2012
Gliese 581
Comparing the Gliese 581 to Our Solar System
The orbits of planets in the Gliese 581 system are compared to those of our own solar system. The Gliese 581 star has about 30% the mass of our sun, and the outermost planet is closer to its star than we are to the sun. The fourth planet, G, is a planet that could sustain life.ធ្វើការប្រៀបធៀប Gliese 581 ទៅនឹងប្រព័ន្ធព្រះអាទិត្យរបស់យើង (ប្រព័ន្ធសុរិយគតិ)
រង្វង់គោលចរនៅប្រព័ន្ធ Gliese 581 បានប្រៀបធៀបទៅនឹងប្រព័ន្ធព្រះអាទិត្យរបស់យើង។ Gliese 581 មានមាឌតែ៣០ភាគរយនៃព្រះអាទិត្យរបស់យើង ហើយគម្លាតពីភពមួយៗ ស្ទើតែជិតគ្នាតាមផ្កាយ (ព្រះអាទិត្យវា) ជាងភពរបស់យើង ដែលមានគម្លាតពីព្រះអាទិត្យ។ ភពទីបួន (G) គឺជាភពដែលអាចទ្រទ្រង់ជីវិតបាន។
ភពដែលស្រដៀង និងអាចទ្រទ្រង់ជីវិតបាន មានចម្ងាយយ៉ាងហោចណាស់ ក៏២០ឆ្នាំពន្លឺដែរ។
ក្នុងសកល ប្រព័ន្ធដែល ស្រដៀងប្រព័ន្ធព្រះអាទិត្យមានច្រើនណាស់ ។
គ្រាន់តែក្នុងចក្រវាឡរបស់យើង ដែលមានរាងដូចគូថខ្យងនេះ មានតារាប្រហែលជា២០០ ពាន់លានទៅហើយ។
១ឆ្នាំពន្លឺ ស្មើនឹង ៩.៤៦០៧គីឡូម៉ែត្រគុណនឹង ១០១២ ដែរ
១០១២ (១០ស្វ័យគុណ១២)ល្បឿនពន្លឺក្នុង១វិនាទីស្មើនឹង ២៩៣៣៣៧,៩៨៤ គីឡូម៉ែត្រ (km)
ល្បឿនពន្លឺក្នុង១វិនាទី គុណនឹង ៨៦៤០០វិនាទី(second)/ក្នុងមួយថ្ងៃ (a day) យកលទ្ធផលល្បឿនពន្លឺក្នុងមួយថ្ងៃគុណនឹង ៣៦៥ ថ្ងៃនោះ នឹងឃើញល្បឿនពន្លឺក្នុងមួយឆ្នាំ (ហៅថា១ឆ្នាំពន្លឺ)។
ឯកសារយោង ៖ ដោយអង្គការណាសា (NASA)
អត្ថបទ និងរូបភាព ៖ អង្គការណាសា (NASA)
វីដេអូ ៖ (Yutube)
រៀបរៀងដោយ៖ monyrinataro
Sunday, July 29, 2012
Please Come out from " The Closet"
are you born to be a gay? how much you know yourself?
this only you know it but sometimes you will never until they told you what you are.. they are your mind..
you choose you decided it and you still can make a choice :) .
អ្នកគិតថាត្រូវលាក់ទុកវារហូតដល់ថ្ងៃស្លាប់? នោះគឺជាការសំរេចចិត្តរបស់អ្នក ហើយក៏ជាការទទួលខុសត្រូវមួយ សំរាប់ខ្លួនអ្នកផ្ទាល់ផងដែរ។ បើសិនជាអ្នកមិនអាចបិទបាំង រឺលាក់តទៅទៀត ហេតុអ្វីក៏អ្នកមិនចេញពីភាពលាក់បាំងចេញមកខាងក្រៅមក?

this only you know it but sometimes you will never until they told you what you are.. they are your mind..
you choose you decided it and you still can make a choice :) .
អ្នកគិតថាត្រូវលាក់ទុកវារហូតដល់ថ្ងៃស្លាប់? នោះគឺជាការសំរេចចិត្តរបស់អ្នក ហើយក៏ជាការទទួលខុសត្រូវមួយ សំរាប់ខ្លួនអ្នកផ្ទាល់ផងដែរ។ បើសិនជាអ្នកមិនអាចបិទបាំង រឺលាក់តទៅទៀត ហេតុអ្វីក៏អ្នកមិនចេញពីភាពលាក់បាំងចេញមកខាងក្រៅមក?

Saturday, July 28, 2012
psychology: what wrong to be gay?
you will never know yourself until you are grow up.
gay , lesbian, Sissy or what else.. are not disease and they are born not to be like that but psychology.
ចិត្តគឺជាភាពស្មុគស្មាញមួយ ដែលសម័យបច្ចុប្បន្នត្រូវយកចិត្តទុកដាក់ ដែលហៅថាសុខភាពផ្លូវចិត្ត ហើយចំពោះការគិតក៏ដូចគ្នា បើគ្មានការតំរង់ទិសឲ្យមានភាពគិតត្រឹមត្រូវទេ ពួកគេនឹងក្លាយទៅជាមនុស្សភេទទី៣តាំងពីក្មេង។ ផ្លូវចិត្ត គឺជាការបើកច្រកទៅរកការគិតពីខ្លួនឯង ចំពោះសង្គម ចំពោះគ្រួសារ និងអ្នកដទៃទៀត ដែលរាល់ទង្វើទាំងអស់ សុទ្ធតែជះឥទ្ធិពល ដល់ផ្លូវចិត្ត។
gay , lesbian, Sissy or what else.. are not disease and they are born not to be like that but psychology.
ចិត្តគឺជាភាពស្មុគស្មាញមួយ ដែលសម័យបច្ចុប្បន្នត្រូវយកចិត្តទុកដាក់ ដែលហៅថាសុខភាពផ្លូវចិត្ត ហើយចំពោះការគិតក៏ដូចគ្នា បើគ្មានការតំរង់ទិសឲ្យមានភាពគិតត្រឹមត្រូវទេ ពួកគេនឹងក្លាយទៅជាមនុស្សភេទទី៣តាំងពីក្មេង។ ផ្លូវចិត្ត គឺជាការបើកច្រកទៅរកការគិតពីខ្លួនឯង ចំពោះសង្គម ចំពោះគ្រួសារ និងអ្នកដទៃទៀត ដែលរាល់ទង្វើទាំងអស់ សុទ្ធតែជះឥទ្ធិពល ដល់ផ្លូវចិត្ត។
Tuesday, July 24, 2012
Monday, July 23, 2012
Thai kid driving car on road
will you rais your kids like that?
ធ្លាប់ជួបផ្ទាល់ មានទាំងម៉ូតូ និងឡាន តែមិនដែលធ្លាប់ជួបបើកតាមផ្លូវជាតិចឹងទេ មានតែក្នុងផ្លូវទីក្រុង។
នេះគឺរូបគ្រួសារគេ
ធ្លាប់ជួបផ្ទាល់ មានទាំងម៉ូតូ និងឡាន តែមិនដែលធ្លាប់ជួបបើកតាមផ្លូវជាតិចឹងទេ មានតែក្នុងផ្លូវទីក្រុង។
នេះគឺរូបគ្រួសារគេ




















