About



Thursday, February 14, 2013

ក្មេង​ប្រុសអាយុ​១៤​ឆ្នាំ រំលោភ​ក្មេង​ស្រី​អាយុ៨ឆ្នាំបានសម្រេច

កំពង់ស្ពឺៈ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ខ្ទុំ​ក្រាំង​ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៨ឆ្នាំ ក្នុង​ផ្ទះ​បាន​សម្រេច​កាល​ពី​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា។
មន្ត្រី ប៉ុស្តិ៍​ខ្ទុំ​ក្រាំង​ប្រាប់​ថា ក្មេង​ប្រុស​ជាប់​សង្ស័យ​ឈ្មោះ ឃឹម វិច្ឆិកា ហៅ​ សុខ​ នៅ អាយុ​១៤​ឆ្នាំ​ រស់​នៅ​ភូមិ​ថ្លុក​រាំង ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង​ បាន​ចាប់​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ក្នុង​ផ្ទះ​ខ្លួន​រហូត​បាន​សម្រេច​ កាល​ពី​ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា បន្ទាប់​ពី​លេង​បិទ​ពួន​ចប់ ហើយ​នៅ​ក្នុង​ផ្ទះ​តែ​ពីរ​នាក់។
លោក ហែម ផាន អធិការ​រង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ កុមារី​រង​គ្រោះ អាយុ​៨ឆ្នាំ រស់នៅ​ភូមិ​កើត​ហេតុ បាន​ដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​ស្រុក បន្ទាប់​ពី​កូន​រៀប​រាប់​ប្រាប់ ខណៈ​នាង​មាន​ធ្លាក់​ឈាម​តាម​ប្រដាប់​ភេទ​មិន​បាត់។
លោក សន្និដ្ឋាន​ថា ក្មេង​ប្រុស​អាច​មាន​ផែន​ការ​ត្រៀម​ទុក​មុន ហើយ​រក​ឱកាស​ដើម្បី​ចាប់​បង្ខំ​ក្មេង​ស្រី​រំលោភ​រហូត​ទាល់​តែ​បាន​សម្រេច។​
លោកបន្តថា៖ «សមត្ថកិច្ច​ក៏​ចុះ​ឃាត់​ខ្លួន​ក្មេង​ប្រុស​មក​សាក​សួរ​នៅ​ថ្ងៃ​បន្ទាប់ ដោយ​ជន​នេះ​សារភាព​ថា ពិត​ជា​បាន​រំលោភ​ក្មេង​ស្រី​នេះ​មែន។ ហេតុ​នេះ នៅ​ថ្ងៃ​អង្គារ​យើង​ក៏​បញ្ជូន​ក្មេង​ជាប់​សង្ស័យ​នេះ​ទៅ​កាន់ តុលាការ​ខេត្ត ដើម្បី​កាត់​ទោស​តាម​ច្បាប់»។ ក្រុម​គ្រួសារ​ជន​ជាប់​ចោទ និង​ជន​រងគ្រោះ​មិន​អាច​ទាក់​ទង​បញ្ជាក់​រឿង​នេះ​បាន​ទេពី​ម្សិល​មិញ៕​
ដោយ៖ ភ្នំពេញប៉ុស្តិ៍

0 comments :

Post a Comment