About



Thursday, September 8, 2011

ព័ត៌មានដែលមិនគួរចែករំលែកតាមinternet

តើអ្នកមានបារម្ភពីសុវត្ថិភាពរបស់ខ្លួនអ្នកដែររឺទេ?
បណ្ដាញ​សង្គម​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​សំរាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ប្រើ​ប្រាស់​ដ៏​ទៃ​ទៀត​ និង​ជា​មួយ​មិត្ត​ភ័ក្ដិ បង​ប្អូន និង​ក្រុម​គ្រួសារ​។ ថ្វី​បើ​ជា​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​សំរាប់​ទំនាក់​ទំនង​ ប៉ុន្តែ​ក៏​មិន​អាច​មាន​សុវត្ថិភាព​​ផង​ដែរ។ ប្រ​សិន​ជា​យើង​បាន​ដាក់​ព័ត៌មាន​ពិត​ប្រាកដ​តាម​រយៈ​គេ​ហ​ទំ​ព័រ​ណា​មួយ​ ហើយ​ប្រសិន​ជា​គេ​ចង់​រក​ឈ្មោះ​ពិត​របស់​យើង រឺ​លេខ​ទូរសព្ទ​យើង​ក្នុង​បំ​ណង​អាក្រក់​ណា​​មួយ​នោះ អ្នក​អាច​នឹង​ធ្លាក់​ក្នុង​ការ​បោក​ប្រាស់ រឺ​ក្លាយ​ជា​ជន​រង់​គ្រោះ​ រឺ​ក៏​អាច​​ក្លាយ​ជា​ឧក្រិដ្ឋជន​ដោយ​មិន​ដឹង​ខ្លួន​ផង​ក៏​ថា​បាន​។
កន្លង​មក​មាន​ជន​បន្លំ​ជា​ច្រើន​ដែល​បាន​យក​រូប​ថត និង​ព័ត៌​មាន​របស់​ម្ចាស់​សមី​ យក​ទៅ​ប្រើ ដើម្បី​បោក​បញ្ឆោត ក៏​ដូច​ជា​ចង់​ធ្វើ​បាប​បុគ្គល​ម្នាក់​ណា​មួយ​។
មាន​១៥​ចំនុច​ដែល​លោក​អ្នក​មិន​គួរ​ដាក់​ព័ត៌​មាន​របស់​អ្នក​ឡើយ៖

. ឈ្មោះរបស់អ្នក
ប្រ​សិន​ជា​អ្នក​ដាក់​ឈ្មោះ​ពិត នោះ​គេ​នឹង​អាច​ត្រូវ​រក​អ្នក​ដោយ​ស្រួល​ ដោយ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជា​មួយ​គេហទំ​ព័រ​ព័ត៌​មាន​ពិត​របស់​អ្នក​ ហើយ​គេ​នឹង​ដឹង​ថា​អ្នក​ជា​នរណា​ជា​មិន​ខាន​ឡើយ។

.អាសយដ្ឋានអ្នក
បើ​អ្នក​ដាក់​អា​សយ​ដ្ឋាន​ពិត នោះ​អ្នក​ដែល​ចង់​ធ្វើ​បាប​អ្នក​ រឺ មាន​បំណង​អាក្រក់​មក​លើ​អ្នក​ រឺ​ក៏​មាន​គេ​ចង់​បន្លំ​អា​សយ​ដ្ឋាន​អ្នក​យក​ទៅ​បន្លំ​ស​កម្មភាព​ផ្សេង​។

៣.ថ្ងៃខែឆ្នាំកំណើត
អ្នក​នឹង​ត្រូវ​គេ​ដឹង​ពី​អាយុ​របស់​អ្នក ហើយ​ប្រ​សិន​បើ​អ្នក​ជា​ក្មេង​ទៀត​នោះ វា​ងាយ​ស្រួល​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បំណង​អា​ក្រក់ អាច​ធ្វើ​ការ​ចាប់​ជំរិត​ រឺ ធ្វើ​អ្វី​ដែល​មិន​សម​រម្យ​មក​លើ​អ្នក​បាន​។

៤.ការបង្ហាញរូបភាព
អ្នក​មិន​ត្រូវ​ដាក់​រូប​ភាព​អាស​អា​ភាស​របស់​ខ្លួន​ឯង រឺ​គេ​ដទៃ រឺ​ដាក់​រូប​កេរិ៍្ត​ខ្មាស់​នៅ​លើ​គេហទំព័រ​ណា​មួយ​តាម​រយៈ​អ៊ីន​ធើ​ណេត​នោះ​ទេ។
ជៀស​វាង​ដាច់​ខាត់​ដាក់​រូប​អាស​អាភាស​ និង​ជា​ពិ​សេស​រូប​កុមារ។

៥.ការដាក់លេខទូរសព្ទ
ការ​បង្ហាញ​លេខ​ទូរសព្ទ​គឺ​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទង​គ្នា និង​ជ​ជែក​កំ​សាន្ត ប៉ុន្តែ​ប្រសិន​ជា​លោក​អ្នក​ដាក់​បង្ហោះ​លេខ​ទូរសព្ទ​ជា​សាធារណៈ លោក​អ្នក​អាច​នឹង​ត្រូវ​គេ​ទូរសព្ទ​មក​រំ​ខាន ឬ​មាន​បំណង​អាក្រក់​ណា​មួយ​ ហើយ​ជាង​នេះ​ទៅ​ទៀត​អាច​មិន​មាន​សុវត្ថិភាព​សំរាប់​ខ្លួន​អ្នក​ផ្ទាល់។

៦.ទីកន្លែងដែលអ្នកទៅ
ប្រសិន​ជា​លោក​អ្នក​បង្ហាញ​ទី​តាំង​ដែល​អ្នក​កំពុង​តែ​ឈរ​តាំង​នៅ ឬ​ទី​តាំង​ដែល​អ្នក​កំពុង​តែ​ទៅ​ធ្វើ​ដំនើរ​កំ​សាន្ត នោះ​លោក​អ្នក​អាច​នឹង​ត្រូវ​ជន​ដែល​មាន​បំ​ណង​អាក្រក់​ រឺ គេ​អាច​ដឹង​ពី​កន្លែង​របស់​អ្នកដែល​កំពុង​តែ​ទៅ​នោះ ហើយ​ជាង​នេះ​ទៅ​ទៀត គេ​អាច​នឹង​ធ្វើ​ការ​ចាប់​ជំរិត ប្រសិន​ជា​អ្នក ជា​អ្នក​មាន​នោះ។

៧.ឈ្មោះក្រុមគ្រួសារ រឺកូនអ្នក
ប្រសិន​ជា​អ្នក​ដាក់​ឈ្មោះ​គ្រួសារ រឺ​កូន​របស់​អ្នក ពួក​គេ​អាច​នឹង​មិន​មាន​សុវត្ថិ​ភាព រឺ​អាច​នឹង​ត្រូវ​អ្នក​ដែល​មាន​បំណង​អាក្រក់​ណា​មួយ ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុវត្ថិ​ភាព​ក្រុម​គ្រួសារ​លោក​អ្នក។

៨. អាសយដ្ឋានអ៊ីម៉ែល (E-mail)
ប្រសិនជាលោកអ្នកដាក់អាសយដ្ឋានអ៊ីម៉ែលជាចំហរនោះ លោកអ្នកគួរតែដាក់ជា​លក្ខណៈឯកជន ឬដាក់ឃើញតែត្រឹមមិត្តភិក្កិរបស់អ្នកបានហើយ។ ធ្វើដូចនេះ ដើម្បីជៀសផុតពីសារគំរាម រឺមេរោគ និងព្រមទាំងសាររំខានផ្សេងៗផងដែរ។

៩.រូបភាពពិតរបស់អ្នក
ត្រង់​ចំណុច​នេះ​គឺ​មិន​ធំ​ដុំ​អ្វី​ទេ​សំរាប់​អ្នក​ប្រើ​ប្រាស់​ធម្មតា ប៉ុន្តែ​សំរាប់​អ្នក​ល្បី​ៗ ដូច​ជា​ពួក​តារា​ៗ និង​អ្នក​និពន្ត អាច​នឹង​ត្រូវ​គេ​យក​រូប​ថត​ទៅ​កាត់​ត រឺ​យក​ទៅ​ដាក់​បន្លំ​រូប​គេ​ដទៃ​ទៀត រឺ​មួយ​អាច​នឹង​ត្រូវ​យក​រូប​នោះ​ដាក់​ចូល​ក្នុង​ទស្សនា​វដ្ដី Sites​​ផ្សេង​ៗ។
ប្រសិន​ជា​អ្នក​ដាក់​រូប​របស់​កូន​អ្នក រឺ​គ្រួ​សារ​អ្នក ចូរ​អ្នក​ចាំ​ថា អ្នក​ដែល​អាច​មើល​រូប​យើង​បាន គឺ​ត្រូវ​តែ​ជា​មិត្ត​ភិក្ដិ រឺ​អ្នក​ដែល​យើង​ជឿ​ជាក់​។

១០.កុំបង្ហាញភាពខ្លាំងនិងភាពខ្សោយឲ្យគេដឹងច្រើនពេក
ត្រង់​ចំនុច​នេះ គឺ​មាន​មនុស្ស​ភាគ​ច្រើន​បាន​បង្ហាញ ដែល​ជា​បច្ច័យ​អាក្រក់​មួយ សំ​រាប់​មនុស្ស​ដែល​គេ​ចង់​ដឹង​ពី​យើង ហើយ​ចង់​ធ្វើ​បាប​យើង។កុំ​អួត​ពី​ចំណុង​ខ្លាំង​របស់​អ្នក​ច្រើន​ពេក ហើយ​ក៏​កុំ​និយាយ​ពី​ចំនុច​ខ្សោយ​របស់​អ្នក​ច្រើន​ពេក​ដែរ ព្រោះ​ចំណុច​ខ្លាំង​របស់​អ្នក អាច​នឹង​ត្រូវ​បំ​បាក់​ដោយ​ភាគី​ណា​មួយ​ដែល​នឹង​ខ្លាំង​ជាង​យើង និង​ចំណុច​ខ្សោយ​របស់​អ្នក​ដែល​អាច​ឲ្យ​គេ​ដឹង​ពី​វិ​ធី​កំចាត់​អ្នក ឬ​បន្លាច និង​គំរាម​អ្នក។ (ចំនុចនេះមិនសូវសំខាន់ទេ ព្រោះមនុស្សតែងតែអីចឹង រួមទាំងខ្ញុំផងដែរ)

១១.អ្វីៗដែលទាក់ទង់ទៅនឹងកាមា
គ្មាន​នរណា​ម្នាក់​ចង់​ដឹង​ពី​អារម្មណ៍​តណ្ហា​របស់​អ្នក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​គេ​ធុញ​ទ្រាន់ វា​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ចង់​ដឹង វា​រឹត​តែ​ធ្វើ​ឲ្យ​យើង​អា​ម៉ាស់។

១២.សំដីស្មោកគ្រោក និងអសុរស(គ្មានសុជីវធម៌)
គ្មាន​នរណា​ម្នាក់​ចង់​ឮ​សំ​ដី​ទាំង​នេះ​ចេញ​ពី​មាត់​របស់​អ្នក​ឡើយ វា​គ្មាន​ធ្វើ​ឲ្យ​ចំណេញ ថែម​ទាំង​ខាត​ប្រយោជន៍​របស់​អ្នក​ថែម​ទៀត ផ្ទុយ​ទៅ​វិញ បើ​អ្នក​និយាយ​មាន​សុជីវធម៌ ចេះ​គួរ​សម នោះ​អ្នក​នឹង​មាន​មិត្ត​ច្រើន ការ​ប្រើ​សំ​ដី​គ្មាន​សុ​ជី​វ​ធម៌ សូម​អ្នក​ជៀស​វាង។

សំដីល្អ សុជីវធម៌ល្អ មានអ្នករាប់ច្រើន
១៣.ហិរញ្ញវត្ថុ
អ្នក​មិន​ត្រូវ​បង្ហាញ​ពី​ថវិការ​ហិរញ្ញវត្ថុ​របស់​អ្នក ព្រោះ​វា​មិន​មាន​សុវត្ថិភាព​សំរាប់​អ្នក លោក​អ្នក​អាច​មិន​មាន​សុវត្ថិ​ភាព ប្រសិន​ជា​គេ​ដឹង​ពី​អា​ស​យ​ដ្ឋាន​របស់​អ្នក​ថែម​ទៀត​នោះ​។

១៤.ការណាត់ជួប
ប្រសិន​ជា​លោក​អ្នក​ណាត់​ជួប​នរណា​ម្នាក់ សូម​អ្នក​កុំ​សរសេរ​វា​ដោយ​ចំហរ​ រឺ​លោក​អ្នក​ត្រូវ​នរណា​ម្នាក់​ធ្វើ​ការ​ណាត់​ជួប​តាម​រយៈ​បណ្តាញ​សង្គម ចូរ​លោក​អ្នក​ប្រាកដ​ខ្លួន​ឯង​ថា ម្នាក់​នោះ ជា​អ្នក​ដែល​យើង​ស្គាល់​ច្បាស់​ រឺជឿ​ជាក់ យើង​ត្រូវ​ដឹង​ពី​ព័ត៌​មាន​របស់​គេ​ឲ្យ​ច្បាស់​មុន​នឹង​ធ្វើ​ការ​ណាត់​ជួប​គ្នា។ អ្នកក៏ត្រូវគិតពីសុវត្ថិភាពរបស់អ្នកផងដែរ ជៀសវាងការខាតបង់នៅពេលខាងមុខ។

១៥.មិនត្រូវចែករំលែកនូវអ្វីដែលមិនគួរចែករំលែក
ភាគ​ច្រើន​វា​កើត​ឡើង​តាម​រយៈ​ហ្គេម ​Online ដែល​មាន​មនុស្ស​ដែល​យើង​មិន​ដែរ​ស្គាល់​ អាច​ដឹងពី​ព័ត៌​មាន​របស់​យើង​តាម​រយៈ​ហ្គេម​ទាំង​នោះ ហើយ​ជា​ទូរ​ទៅ​ព័ត៌​មាន​របស់​យើង​តែង​តែ​បង្ហាញ​រាល់​ពេល​ដែល​យើង​លេង​ហ្គេម​ទាំង​នោះ​។ ចូរ​កុំ​វា​ចារ​ទៅ​កាន់​វា​ចារ​គេ​ដទៃ​ដោយ​ប្រយោល រឺ​វា​ចារ​ផ្ដេស​ផ្ដាស​ទៅ​កាន់​ទំ​ព័រ​តំណរ​ណា​ដែល​អ្នក​យើង​មិន​ស្គាល់ ជួន​កាល​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​យើង​សោះ រឺ​មិន​បាន​ដឹង​ពី​ព័ត៌​មាន​របស់​យើង ដែល​យើង​គិត​ថា​មិន​អី​នោះ បែរ​ជា​ដឹង​ពី​យើង​នូវ​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ប្រសិន​ជា​មាន​នរណា​ម្នាក់​មាន​បំណង​អា​ក្រក់​ណា​មួយ​នោះ​ លោក​អ្នក​នឹង​ចប់​ជា​មិន​ខាន​ឡើយ :lol: ។

ខាងលើនេះគឺគ្រាន់តែជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាឲ្យចេះប្រយ័ត្ន ព្រោះទាំងខ្ញុំ ទាំងអ្នកទាំងអស់គ្នាសព្វថ្ងៃនេះ ដូចជាប្រហែសបន្តិចហើយ។
យើងមិនអាចធ្វើតាមគ្រប់ចំនុចទាំងអស់បានទេ យ៉ាងហោចណាស់ក៏មានចន្លោះ៣ ទៅ៤ដែរ ហើយបើយើងធ្វើតាមនេះទាំងអស់នោះ ចឹង​គ្រាន់​តែ​ហូប​បាយ​ក៏​ត្រូវ​ប្រយ័ត្ន​គេ​ដាក់​ថ្នាំ​ពុល រឺ គ្រាន់​តែ​ដើរ​ចេញ​ក្រៅ​ផ្ទះ​ក៏​ខ្លាច​គេ​ចាប់ ចឹង​យើង​លែង​មាន​មិត្ត​ទៀត​ហើយ​ :lol: :mrgreen: ។

អត្ថបទដោយ Monyrinataro

0 comments :

Post a Comment